GenX ប្រេនខោអាវចេញថ្មី ដោយស្នាដៃកូនខ្មែរ!!!
- 2018-01-31 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GenX ប្រេនខោអាវចេញថ្មី ដោយស្នាដៃកូនខ្មែរ!!!
ចន្លោះមិនឃើញ
នៅរយៈកាលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថាមានយុវជនមានសមត្ថភាពជាច្រើន ដែលបានបង្កើតជាប្រេនសំលៀកបំពាក់ដោយខ្លួនឯង។ ក្នុងនោះផងដែរ GenX គឺជាម៉ាកសំលៀកបំពាក់ថ្មី ដែលរចនានិងបង្កើតឡើងដោយកូនខ្មែរវ័យក្មេង ហើយត្រូវបានដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០១៨ នេះ។ សម្រាប់ Collection លើកទី១ នេះGenx មានជាប្រភេទអាវយឺតដែលមានការរចនា២ ខុសគ្នា ហើយត្រូវបានទទួលបានគាំទ្រជាច្រើន ដែលលក់អស់ពីស្តុកក្នុងរយៈពេលតិចជាង១សប្តាហ៍។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះគឺការវេចខ្ចប់តែម្ដង ដែលអាវនីមួយៗត្រូវបានដាក់ក្នុងប្រអប់ មើលទៅដូចជារបស់ប្រេនថ្លៃកប់ៗពីបរទេសអ៊ីចឹង ប៉ុន្តែតម្លៃគឺសមរម្យធម្មតាទេ។ចង់ដឹងថាស្នាដៃកូនខ្មែរយើងស្រស់ស្អាតយ៉ាងណា តោះយើងមកមើលរូបថតខាងក្រោមទាំងអស់គ្នា៖
ព័ត៌មានបន្ថែម ៖ GenX
អត្ថបទ៖ ដាលីន