ហេតុ​អ្វីគេ​និយម​ទិញ​ផ្កា​ពេល​ទៅ​សួរ​សុខទុក្ខ​អ្នក​ឈឺ​នៅ​មន្ទីពេទ្យ​?

  • 2018-02-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ថា​ត្រឹម​ជា​រុក្ខជាតិ​ផ្កា​ដែល​មិន​ចេះ​និយាយ​ស្ដី​គ្មាន​សកម្មភាព​អ្វី​សោះ​ក៏​អាច​ផ្លាស់​ប្ដូរ​បរិយាកាស​ជុំវិញ​បាន​ដែរ។​ ជា​ពិសេស​គឺ​ជួយ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​សតិអារម្មណ៍​និង​អាច​បន្លប់​កាត់​បន្ថយ​ភាព​ឈឺចាប់​នៃ​អ្នក​ជំងឺ​បាន​ទៀត​ផង។​

គេ​តែង​តែ​ប្រើ​ដើម​រុក្ខជាតិ​ពណ៌​បៃតង​ និង​ផ្កា​ដាក់​តាំង​លម្អ​នៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ​ក៏​ដូច​ជា​រក្សា​អារម្មណ៍​របស់​អ្នក​ជំងឺ​ឱ្យ​ចាក​ឆ្ងាយ​ពី​ភាព​ឯកោ​អស់​សង្ឃឹម។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ​នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​អាច​ប្រើ​ផ្កា​មក​ព្យាបាល​ជំងឺ​ដោយ​មិន​ប្រើ​ថ្នាំ​នោះ​ទេ។​ គ្រាន់​តែ​ផ្កា​អាច​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​ភ័យ​ខ្លាច​​។ ដូចជា​មុន​ពេល​ប្រលង​, ពេល​មាន​ទុក្ខ​ព្រួយ​, បន្ទាប់​ពី​វះកាត់​រួច។​ ភាគ​ច្រើន​យើង​ក៏​ឃើញ​គេ​ដាក់​ថូ​ផ្កា​ឬ​រុក្ខជាតិ​លើ​តុ​ក្នុង​ការិយាល័យ​​ដែរ​, ដើម្បី​ភាព​ស្រស់​បំព្រង​ពេល​ធ្វើការ។​ ហើយ​អ្នក​ក៏​អាច​ប្រើ​វិធី​នេះ​​ដើម្បី​បន្ថែម​​ភាព​ស្រស់​ស្រាយ​​ដល់​បរិយាកាស​ក្នុង​ផ្ទះ​, ក្នុង​បន្ទប់​គេង​, កន្លែង​ទទួល​ភ្ញៀវ​ជាដើម។​ ​​

​​​


អត្ថបទ៖ Sin Sovannleakhena