អត្ថប្រយោជន៍​របស់​ត្រយូងចេក​

  • 2018-02-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ពី​ប្រយោជន៍​នៃ​ផ្លែ​ចេក​រួច​ហើយ​តាម​រយៈ​គេហទំព័រ​សប្បាយ​ដើរ​របស់​ពួក​យើង។ តែ​ថ្ងៃ​នេះ​យើង​ចង់​ឱ្យ​ប្រិយមិត្ត​ដឹង​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​ត្រយូងចេក។​ នៅ​តាម​បណ្ដា​ប្រទេស​ខ្លះ​ត្រយូងចេក​ត្រូវ​បាន​គេ​ញ៉ាំ​វា​ដូច​ជា​សាឡាត់​ដែរ​តែ​នៅ​ស្រុក​ខ្មែរ​យើង​គឺ​ភាគច្រើន​គេ​ស្ងោរ​។

១. ទប់ស្កាត់​ជំងឺ​មហារីក​និង​ជំងឺ​បេះដូង

ត្រយូងចេក​មាន​ផ្ទុក​ដោយ​វីតាមីន ​C, A, E​ និង​​ Antioxidant ដែល​អាច​ជួយ​កម្ចាត់​កោសិកា​មហារីក​និង​បណ្ដុះ​កោសិកា​ថ្មី​សម្រាប់​សារពាង្គកាយ។

២. ជួយ​ឱ្យ​សំបូរ​ទឹកដោះ​សម្រាប់​ស្ត្រី​ទើប​សម្រាល​កូន

ត្រយូង​ចេក​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​ដែល​ទើប​សម្រាល​កូន​រួច​ដោយ​វា​ជួយ​ដល់​សុខភាព​ស្បូន​និង​ជួយ​បញ្ចេញ​ទឹក​ដោះ​ច្រើន​។​

៣. ល្អ​សម្រាប់​សុខភាព​ស្បូន​ស្ត្រី

វា​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​ស្បូន​ពី​ជំងឺ​មហារីក​។ ថែម​ទាំង​ជួយ​ឱ្យ​ស្បូន​ខ្លាំង​និង​មាន​សុខភាព​ល្អ​ទៀត​ផង។​

៤. ជួយ​សម្រួល​ពោះវៀន

ដោយ​សារ​តែ​​ពោះវៀន​ត្រូវការជាតិ​ Fiber ​ដើម្បី​ធ្វើ​ការ​បញ្ចេញ​លាមក​, ហើយ​ជាតិ​ Fiber គឺ​មាន​នៅ​ក្នុង​ត្រយូង​ចេក​នេះ​ឯង។​​


ប្រភព៖ Just Naturally Healthy ប្រែ​សម្រួល៖ Sin Sovannleakhena