របៀប​ធ្វើ​សាប៊ូលាង​សម្អាត​មុខ​បែប​ធម្មជាតិ​បំបាត់​ជ្រួញ

  • 2018-02-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​មើល​ទៅ​គ្រឿង​ផ្សំ​ដែល​សាប៊ូ​នៅ​លើ​ទី​ផ្សា​បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​ឡើង​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជាតិ​គីមី​ដែល​យើង​មិន​ចង់​ឱ្យ​វា​មក​ប៉ះ​ស្បែក​យើង​ទេ។​ តែ​ដំណឹង​ល្អ​មួយ​គឺ​យើង​អាច​ធ្វើ​សាប៊ូ​លាង​មុខ​ដោយ​ខ្លួន​ឯង​បាន​​ដោយ​ប្រើ​ប្រេងដូង​។ ដែល​សំខាន់​នោះ​គឺ​វា​គ្មាន​សារធាតុ​គីមី​, ធម្មជាតិ​​១០០%​, និង​ជួយ​បំបាត់​ភាព​ជ្រួញ​នៃ​ស្បែក​មុខ​បាន​ទៀត​ផង។​

​អ្វី​ដែល​អ្នក​ត្រូវ​ការ​៖

១. ប្រេងដូង

២. Shea Butter

៣. ក្រមួន​ឃ្មុំ

៤. Scented oils

របៀប​ធ្វើ៖

ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​នៅ​ក្នុង​ក្រឡ​មួយ​។​ ដាក់​ក្រឡ​ក្នុង​ឆ្នាំង​ដែល​មាន​ទឹក​។ រួច​ដាំ​ឱ្យ​ពុះ​រហូត​ដល់​គ្រឿង​ផ្សំ​ទាំង​អស់​រលាយ​ចូល​គ្នា​ហើយ​ចាប់​ផ្ដើម​កូរ​វា​ភ្លាម។​ អ្នក​អាច​បន្ថែម​ក្លិន​ដោយ​ប្រើ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​ដែល​អ្នក​ចូល​ចិត្ត​បាន​។

បន្ទាប់​មក​ទៀត​, ចាក់​វា​ចូល​​ Silicone Molds។​ ទុក​វា​ឱ្យ​ត្រជាក់​ហើយ​កក​រឹង​ និង​ចុង​បញ្ចប់​យក​វា​ចេញ​មក​ប្រើ​បាន​ហើយ។ ​​


ប្រភព៖ 101beauty ប្រែ​សម្រួល៖ Sin Sovannleakhena