ការ​ពិត​ប្លែកៗ ១០ យ៉ាង អ្នក​មិន​​ធ្លាប់​ដឹង​ជុំវិញ មី

  • 2018-02-05 03:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ញ៉ាំ​មី ឬ​គុយទាវ ដឹង​ត្រឹម​ថា ឆ្ងាញ់​មិន​ឆ្ងាញ់​ប៉ុណ្ណោះ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដឹង​ពី​រឿង​រ៉ាវ​របស់​មី ឬ​គុយទាវ​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​ការ​ពិត ១០ យ៉ាង​របស់​មី៖

១. មី មាន​ដើម​កំណើត​នៅ​ចិន​ដំបូង​គេ​តាំង​ពី ៤០០០ ឆ្នាំ​មុន

មី​ត្រូវ​គេ​ជឿ​ថា មាន​ដើម​កំណើត​នៅ​ចិន តាំង​ពី ២០០០ ឆ្នាំ​មុន គ.ស ដែល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ។ ក្រោយ​មក ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភព​លោក ក៏​ធ្វើ​មី ខ្លួន​ឯង ដោយ​ប្រើ​គ្រឿង​ផ្សំ​ត្រូវ​នឹង​រសជាតិ​សម្រាប់​តំបន់ ឬ​ប្រទេស​ខ្លួន​និយម។

២. ជប៉ុន​ធ្វើ​មី​ស្រុស (កញ្ចប់) មុន​គេ

ចិន ធ្វើ​មី មុន​គេ​មែន តែ​មី​សម្រាប់​ស្រុស (instant noodles) គឺ​ជប៉ុន​ឯណេះ​វិញ​ទេ ដែល​ធ្វើ​មុន​គេ។ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។ មី​កញ្ចប់ ត្រូវ​ផលិត​យ៉ាង​ច្រើន និង​ចែក​ចាយ​ដល់​អ្នក​អត់​ឃ្លាន។ បច្ចុប្បន្ន ជប៉ុន​បាន​ចាត់​ទុក​មី​កញ្ចប់ ជា​និមិត្ត​រូប​មួយ​នៃ​វប្បធម៌​ខ្លួន​ផង​ដែរ។

៣. ប្រពៃណី​ជប៉ុន គេ​ឲ្យ​ហុត​មី​ឮៗ

មាន​ប្រពៃណី​ជប៉ុន​មួយ​ចំនួន​ផ្សារ​ភ្ជាប់​នឹង​រឿង​រ៉ាវ​មី។ ក្នុង​នោះ ពេល​ញ៉ាំ​មី អ្នក​ត្រូវ​ញ៉ាំ ឬ​ហុត​ឮៗ ដើម្បី​បញ្ជាក់​ប្រាប់​ម្ចាស់​ផ្ទះ ឬ​អ្នក​ធ្វើ​មី​នោះ​ថា មី​មាន​រសជាតិ​ឆ្ងាញ់។

៤. ចិន​ញ៉ាំ​មី ៤២ ប៊ីលាន​កញ្ចប់​ក្នុង​មួយ​ឆ្នាំ

ប្រជាជន​ចិន ញ៉ាំ​មី​កញ្ចប់​ក្នុង​មួយ​ឆ្នាំ​អស់ ៤២ ប៊ី​លាន​កញ្ចប់​ច្រើន​ជាង​គេ​លើ​ពិភព​លោក ហើយ​ស្មើ​នឹង ៤៤% នៃ​ការ​ញ៉ាំ​មី​កញ្ចប់​ទូទាំង​ពិភព​លោក។

៥. មី មិន​មែន​ជា​អាហារ​សម្រាប់​អ្នក​បួស ឬ​អត់​ញ៉ាំ​សាច់​ទេ

អ្នក​ញ៉ាំ​បួស ឬ​អត់​ញ៉ាំ​សាច់ ប្រយ័ត្ន​ច្រឡំ​ថា មី (កញ្ចប់) ជា​អាហារ​បួស​អត់​សាច់​អី​ទៅ។ ស៊ុត​ត្រូវ​គេ​ប្រើ​ជា​គ្រឿង​ផ្សំ​នៅ​ពេល​ផលិត​ជា​មី​ដុំ ឬ​មី​កញ្ចប់ ឬ​មី​កំប៉ុង។ ម្យ៉ាង សូម្បី​ខ្លាញ់​មី ក៏​ផលិត​ចេញ​ពី​ខ្លាញ់ ឬ​សាច់​សត្វ​ដែរ។

៦. ជប៉ុន​មាន​សារមន្ទីរ​មី

ជប៉ុន​មាន​សារមន្ទីរ​មី នៅ​ទីក្រុង អូសាកា ដែល​តាំង​មី ៤ ៥៦០ ប្រភេទ​នៅ​ទី​នោះ។

៧. មី​ស្រស់​ជា​អាហារ​សម្បូរ​ថាមពល

មី​ស្រស់ ត្រូវ​គេ​ចាត់​ទុក​ថា មាន​ប្រយោជន៍​សម្រាប់​សុខភាព ដោយ​សារ​មាន​កម្រិត​ជាតិ​សូដ្យូម (អំបិល) ទាប និង​ខ្លាញ់​ទាប។ មី​ស្រស់ សម្បូរ​រ៉ែ និង​វីតាមីន។

៩. មី​វែង​ជាង​គេ មាន​ប្រវែង​ជាង ៣ គីឡូម៉ែត្រ

កាល​ពី​ខែ​ធ្នូ ២០១៧ ចិន​បាន​បង្កើត​កំណត់​ត្រា​ពិភពលោក Guinness ដោយ​ធ្វើ​មី វែង​ជាង​គេ​បំផុត​លើ​លោក ប្រវែង ៣ ០៨៤ ម៉ែត្រ ប្រើ​ម្សៅ​នំប៉័ង​អស់ ៤០ គីឡូក្រាម ទឹក ២៦,៨ លីត្រ និង​អំបិល ០,៦ គីឡូក្រាម។

១០. មី តំណាង​ឲ្យ​អាយុ​វែង​នៅ​ក្នុង​ប្រពៃណី​ចិន

នេះ​ជា​ហេតុ​ផល​ដែល​ប្រជាជន​ចិន ចូល​ចិត្ត​ធ្វើ​មី​ញ៉ាំ​នៅ​ថ្ងៃ​ខួប​កំណើត។

ដោយ​ឡែក ថ្ងៃ​ទី ១០ កុម្ភៈ នេះ នឹង​មាន​កម្មវិធី​ដ៏​ធំ​មួយ គឺ "អង្គរ​រុងរឿង" នៅ​កោះ​ពេជ្រ ដែល​មាន​ធ្វើ​មី វែង​ជាង​គេ​ផង​ដែរ។ ចង់​ដឹង​លម្អិត សូម​ចូល​ផេក Angkor Beer៕


ដោយ៖ សុផាត