គុយទាវ​ពង​ទា ​យាយ​វ៉ែនតា​ល្បី​ពេញ​​​​​ទួល​ទំពូង​ ​អ្នក​ណា​មិន​ស្គាល់​ !!!

  • 2018-02-06 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រាកដ​ជា​បាន​ភ្លក់​គុយទាវ​ ច្រើន​កន្លែង​ហើយ​ដែល​មាន​ក្នុង​ក្រុង​ភ្នំពេញ​ តើ​មែន​ទេ​? ហើយ​ចុះ​សម្រាប់​គុយទាវ​ ពង​ទា​ យាយ​វ៉ែនតា នេះ​វិញ​​ តើ​ធ្លាប់​បាន​ទៅ​ភ្លក់​រសជាតិ​នៅ​?

ចំណែក​ Sabayder បាន​ទៅ​ភ្លក់​រួច​ហើយ​នៅ​រសជាតិ​គុយទាវ​ពង​ទា​នេះ គឺថា​ឆ្ងាញ់​ ព្រោះ​ថា​ទឹក​ស៊ុប​គឺ​​ជា​រសជាតិ​ដើម​ មាន​រសជាតិ​មិន​មុត​ពេក​ ហើយ​បន្ថែម​បន្លែ​សណ្ដែក​បណ្ដុះ​ ​ស្ពៃ​តឿ និង ​ជី-ខ្ទឹម​បំពង​ទៀត​រឹត​តែ​ធ្វើ​ឲ្យ​ទឹក​ស៊ុប​ឈ្ងុយ​។ អ្វី​ដែល​ពិសេស​នៃ​គុយទាវ​នោះ​គឺ​​ សាច់​ដែល​ដាក់​ក្នុង​គុយទាវ​នេះ​តែ​ម្ដង​ គឺ​ពង​ទា​រុំ​ពោះ​វៀន​ជ្រូក (ប៉ាត់ត្រឡិត ដែល​ឈ្មោះ​របស់​វា​រាង​ចម្លែក​បន្តិច​ហៅ​ថា)។ ​​

បើ​សិន​ជា​អ្នក​មាន​ចំណូល​ចិត្ត​ជា​មួយ​នឹង​មី​ខៀវ កាន់​តែ​ឆ្ងាញ់ ។

អ្នក​ដែល​មិនទាន់​បាន​ភ្លក់​គួរ​តែ​ទៅ​សាក​ភ្លក់​គុយទាវ​ ពងទា​យាយ​វ៉ែនតា បាន​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា... ​

លើក​ក្រោយ​ពេល​ដែល​ជិះ​កាត់​​គួរ​តែ​ចូល​ភ្លក់​គុយទាវ​មី​យាយ​វ៉ែនតា ​រសជាតិ​ដើម​នេះ​ម្ដង​។

អាសយដ្ឋាន ផ្ទះលេច៦៧ ផ្លូវ៤៤០ សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន (បត់​តាម​កាច់​កែង​ផ្លូវ​ហាង​លក់​ខោ​អាវ​ម្ដាយ​ខ្ញុំ នៅ​ខាង​ឆ្វេង​ដៃ​ប្រហែល​៥០​ម៉ែត្រ ក្រោម​ដើម​មាន) 

លេខ​ទូរស័ព្ទ  ០៧៨ ២៤៣ ២៩០


អត្ថបទ៖ Mean sila