ល្បិច​វៃឆ្លាត​ដើម្បី​សម្រស់​ដែល​ស្ត្រី​គួរ​ដឹង​

  • 2018-02-10 09:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​បាន​ឃើញ​វីដេអូ​ Makeup Tutorials ជា​ច្រើន​ដែល​មាន​ប្រើ​ម្សៅ​។ សំណួរ​សួរ​ថា​, តើ​វា​អាច​កែ​ប្រែ​អ្នក​ឱ្យ​​ក្លាយ​ទៅ​ជា​ក្មេង​ជាង​មុន​បាន​ទេ? ទោះ​បី​ជា​អ្នក​ជា​អ្នក​ទើប​នឹង​ចាប់​ផ្ដើម​ប្រលូក​ក្នុង​ការ​ Makeup ​នេះ​ក៏ដោយ​ក៏​អ្នក​អាច​រៀន​និង​ដឹង​ខ្លះ​ពី​វិធី​ទាំង​នេះ​បាន​ដែរ។​

១. រំលង​ម្សៅ​ហុយ​ឬ​ម្សៅ​ផាត់​

ប្រាកដ​ណាស់​ម្សៅ​ហុយ​ត្រូវ​បាន​ផលិត​ឡើង​មក​ដើម្បី​ការពារ​បិទបាំង​អ្វី​ទាំង​ឡាយ​ដែល​​យើង​ចង់​បិទបាំង​​នៅ​លើ​ផ្ទៃ​មុខ​។​ តែ​ម្សៅ​នៅ​តែ​មិន​អាច​ជួយ​បាន​គ្រប់​យ៉ាង​ដោយ​សារ​ស្ត្រី​មាន​វ័យ​កាន់​តែ​ចាស់​ស្បែក​មុខ​ប្រែ​ជា​មាន​ភាព​ជ្រួញ​និង​ស្ងួត។​​ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ពេល​ប្រើ​ម្សៅ​ហុយ​មើល​ទៅ​កក​ដុំ​ៗ​ជា​ពិសេស​នៅ​កន្លែង​ដែល​មាន​ស្នាម​ជ្រួញ​នឹង​តែ​ម្ដង។​​ ដូច​នេះ​អ្នក​គួរ​តែ​ប្រើ​​ជា​ប្រភេទ​ Setting Spray ដើម្បី​រក្សា​ Makeup បានយូរ​និង​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ផង​ដែរ។

២. Powder សម្រាប់​រោម​ភ្នែក​

ទោះ​ជា​យើង​បាន​និយាយ​ថា​យើង​មិន​គួរ​ប្រើ​ម្សៅ​ផាត់​ប៉ុន្តែ​កុំ​ទាន់​គប់​វា​ចោល! វា​នៅ​មាន​ប្រយោជន៍​ជា​ Tip សម្រាប់​រោមភ្នែក​ក្រាស់​ស្អាត​។

ប្រើ​ជក់​ Mascara បៀក​នឹង​ម្សៅ​​រួច​លាប​ទៅ​លើ​រោមភ្នែក​របស់​អ្នក​។​ បន្ទាប់​ទៀត​លាប​ Mascara ២​ជាន់​ពី​លើ​ទៀត។​ ចុង​ក្រោយ​ប្រើ​ជក់​ដែល​ស្អាត​គ្មាន​ Mascara ជម្រុះ​ចេញ​ម្សៅ​ដែល​នៅ​សេស​សល់។​

​​​


អត្ថបទ៖ Sin Sovannleakhena