ចង់​ជប់លៀង​បង​ប្អូន​ចូល​ឆ្នាំ​ចិន ឲ្យ​សប្បាយ​ផ្អើល​ណា​ណី សាក​ធ្វើ​តាម​នេះ​ទៅ

  • 2018-02-06 11:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រៀម​សែន​ផ្អើល​ទឹក​ផ្អើល​ដី​នៅ អ្នក​កាត់​ចិន? សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ឆ្នាំ​ចិន នឹង​មក​ដល់ ហើយ​ជា​ឱកាស​ពិសេស​បាន​ជួបជុំ​បង​ប្អូន​សាច់ញាតិ ញ៉ាំ​បាយ​ជុំ​គ្នា ចែក​អាំងប៉ាវ​គ្នា​ដែរ។

អ៊ីចឹង ចង់​ឲ្យ​ការ​ជប់លៀង​ជួប​ជុំ​បង​ប្អូន​សាច់​ញាតិ​សប្បាយ​ជាង​ឆ្នាំ​មុនៗ​អត់? បើ​ចង់ សាក​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​ទៅ៖

១. កក់​បងប្អូន​ទុក​មុន​ឲ្យ​ហើយ

ត្រូវ​ប្រាប់​ម៉ោង​ពេល​​ដល់​បង​ប្អូន​ឲ្យ​មក​ជុំ​គ្នា​នៅ​ពេល​ណា​ឲ្យ​ច្បាស់ បង្ការ​ក្រែងលោ ពួក​គាត់​ត្រូវ​រវល់​ទៅ​ណា​ទៅ​ណា​ណី​នៅ​ថ្ងៃ​បុណ្យ​ទាន នាំ​ឲ្យ​គ្រួសារ​ធំ​អត់​ជុំ​គ្នា។

២. ដេគ័រ​ផ្ទះ​ឲ្យ​ស្អាត​ប្លែក​ម្ដង

រៀបចំ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត​ជា​ពិសេស​នៅ​ថ្ងៃ​ហ្នឹង កុំ​ឲ្យ​ដូច​រាល់​ដង ផ្ទះ​ឡើង​ណែន​អត់​ស្រឡះ។ រៀបចំ​តុបតែង​គោម ភ្លើង​​ពណ៌ មើល​ទៅ​ឲ្យ​​ស្អាត​ប្លែក​ខុស​ពី​ឆ្នាំ​មុនៗ។

៣. ត្រៀម​ម្ហូប និង​ផ្លែ​ឈើ​នាំ​សំណាង

ក្នុង​ជំនឿ​ចិន ផ្លែ​ក្រូច​លឿង នាំ​សំណាង កុំ​ភ្លេច​ត្រៀម​ទុក​ចែក​បង​ប្អូន។ ឯ​ម្ហូប​វិញ ក្រៅ​ពី​ចាប់​ឆាយ គួរ​មាន​ម្ហូប​ផ្សេងៗ​ដែល​ចិន​មាន​ជំនឿ​ថា មាន​សំណាង​ល្អ ដូចជា មី​អាយុ​វែង គាវ ត្រី​ចំហុយ ជា​ដើម។

ឯ​បង​ប្អូន​ដែល​ត្រូវ​គេ​អញ្ជើញ​មក​ជុំ​គ្នា ក៏​ត្រូវ​ឆ្លៀត​ពេល​មក​ជួប​ធ្វើ​ម្ហូប​ជាមួយ​ផ្ទះ​កម្មវិធី​ដែរ ដើម្បី​បង្ហាញ​ពី​សន្ដានចិត្ត​បង​ប្អូន​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

៤. ត្រៀម​កាដូ និង​អាំងប៉ាវ

ឆ្នាំ​ថ្មី ផ្ដើម​ដោយ​ភាព​រីករាយ និង​ចែក​លាភ​សំណាង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ យក​ល្អ គួរ​ត្រៀម​កាដូ​តិចតួច (ផ្លែ​ឈើ តែ ទៀន​ក្រអូប...) ឬ​អាំងប៉ាវ​ឲ្យ​បងប្អូន ដើម្បី​នាំ​លាភ​សំណាង។

៥. ហ្គេម និង​ការ​កម្សាន្ត

ច្រៀង​ខារ៉ាអូខេ និយាយ​រឿង​កំប្លែង​ពី​នេះ​ពី​នោះ ហ្គេម​កម្សាន្ត/ល្បង​ប្រាជ្ញា​ឆ្លើយ​យក​អាំងប៉ាវ​បន្ថែម ជា​ដើម។

៦. ភ្លេង

រឿង​នេះ អាច​ថា​សំខាន់​បំផុត​ដើម្បី​ឲ្យ​បរិយាកាស​បាយ និង​ជជែក​ជុំ​គ្នា​កាន់​តែ​រីករាយ ជាជាង​ស្ងាត់​ជ្រងំ។ កុំ​ភ្លេច​ត្រៀម​ភ្លេង​ពីរោះៗ។

៧. ម៉ាស៊ីន​ថត

មិន​ងាយ​ទេ ដែល​បង​ប្អូន​មក​ជុំ​គ្នា​នៅ​ផ្ទះ។ ទាន់​ឱកាស​រីករាយ​ជុំ​គ្នា កុំ​ភ្លេច​ត្រៀម​កូន​កាមេរ៉ា ឬ​ទូរសព្ទ​ថត​រូប​ស្អាតៗ ហើយ​ផុស​លើ​ហ្វេសប៊ុក ឬ​ផ្ដិត​ឲ្យ​បង​ប្អូន​ទុក​គ្រាន់​អនុស្សាវរីយ៍។

និយាយ​អ៊ីចឹង ចាប់​ពី​ម៉ោង ៤:៣០ ល្ងាច​ថ្ងៃ​សៅរ៍ ១០ កុម្ភៈ នឹង​មាន​កម្មវិធី "អង្គរ​រុងរឿង" ដំបូង​បំផុត នៅ​កោះ​ពេជ្រ ដែល​រៀប​ចំ​ដោយ​ស្រាបៀរ​អង្គរ។ អ្នក​ចូល​រួម មាន​ឱកាស​យ៉ាង​ច្រើន​ឈ្នះ​រង្វាន់ ក្នុង​នោះ​មាន​ចាប់​រង្វាន់​រាល់​ម៉ោង និង​មាន​ចែក​មី​អាយុ​វែង​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ ព័ត៌មាន​លម្អិត សូម​ចូល​ផេក Angkor Beer

អត្ថបទ​ពាក់ព័ន្ធ៖ ការ​ពិត​ប្លែកៗ ១០ យ៉ាង អ្នក​មិន​​ធ្លាប់​ដឹង​ជុំវិញ មី


ដោយ៖ សុផាត