មូលហេតុទាំង ៦ នេះដែលអ្នកគួរចាប់ផ្ដើមសរសេរកំណត់ហេតុ...
- 2018-02-07 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុទាំង ៦ នេះដែលអ្នកគួរចាប់ផ្ដើមសរសេរកំណត់ហេតុ...
ចន្លោះមិនឃើញ
ពេលវេលាមួយថ្ងៃៗ រំលងផុតទៅលឿនណាស់ទាំងពេលខ្លះយើងមិនបានចាប់អារម្មណ៍ផង ។ តើក្នុងថ្ងៃនេះអារម្មណ៍របស់អ្នក ផ្លាស់ប្ដូរបែបណា តាំងពីព្រលឹមដល់យប់ ? ហើយអ្នកសម្រេចបានអ្វីខ្លះហើយ? គ្មានអ្នកណាមកចាប់អារម្មណ៍ទេមែនទេ? ប៉ុន្តែសម្រាប់ខ្លួនឯង យើងគួរណាស់តែយល់ពីខ្លួនឯងឲ្យបានច្បាស់ ក៏ដូចជាការកត់ត្រានូវចំណុចអវិជ្ជមានខ្លួនឯង ប្រចាំថ្ងៃ ហើយព្យាយាមកែប្រែវា។ ខាងក្រោមនេះជាហេតុដែលអ្នកគួរតែកត់ត្រាកំណត់ហេតុប្រចាំថ្ងៃរបស់ខ្លួន៖
១.កត់ត្រានិងរំលឹកអំពីព្រឹត្តិការណ៍និងបញ្ហា
វាប្រហែលជាមូលហេតុចម្បងដែលកំណត់ហេតុត្រូវបានធ្វើឡើង។
២.វាអាចឲ្យអ្នកបង្ហាញនិងបញ្ចេញអារម្មណ៍និងការគិតពិតប្រាកដរបស់អ្នក
៣.ជួយសម្រួលដល់បញ្ហាផ្លូវចិត្ត
ព្រោះការដែលបានសរសេររ៉ាយរ៉ាប់អំពីបញ្ហាដែលយើងបានជួប វាអាចជួយឲ្យយើងបានបន្ធូរអារម្មណ៍ដែលតានតឹងចេញពីផ្លូវចិត្ត។
៤.ជួយឲ្យអ្នកមានការយល់ដឹងពីខ្លួនឯងកាន់តែច្រើន
ព្រោះក្នុងកំណត់ហេតុជាកន្លែងដែលអ្នកមានភាពស្មោះត្រង់ចំពោះខ្លួនឯងដែលអ្នកសរសេររៀបរាប់ពីអារម្មណ៍គ្រប់យ៉ាងហេតុនេះហើយវាធ្វើឲ្យអ្នកដឹងថាតើអ្នកជាអ្នកណាឲ្យពិតប្រាកដ។
៥.ធ្វើឲ្យអ្នកមានទស្សនៈថ្មីៗ
ដោយសារតែអ្នកបានធ្វើការវិភាគ និងពិចារណាទៅលើបញ្ហាចាស់ៗដែលបានកើតឡើង ហើយធ្វើឲ្យអ្នកអាចមើលឃើញរឿងមួយពីជ្រុងថ្មី។
៦.បង្កើនបំណិនសរសេរ
នៅពេលដែលអ្នកសរសេរកាន់តែច្រើន នោះអ្នកនឹងកាន់តែមានភាពប៉ិនប្រសព្វផ្នែកសរសេរនេះជាមិនខាន។
ប្រភព៖ lifehack អត្ថបទ៖ សោភា