ចង់​ផាត់​មុខ​ឲ្យ​ជាប់​បាន​យូរ​មែន​ទេ? វិធី​នេះ​មាន​ប្រសិទ្ធភាព​ណាស់ !

  • 2018-02-08 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពិធី​ម្ដងៗ​ពិបាក​ខ្វល់​តែ​រឿង​តែង​ខ្លួន​ជា​ពិសេស​គឺ​ផាត់​មុខ​នឹង​ម៉ង​ ហើយ​ពេល​ខ្លះ​ផាត់​ហើយ​ចេញ​ទៅ​ក្រៅ​ធ្វើ​អី​ហត់​បែក​ញើស​តិច​មុខ​ផាត់​ឡើង​ស្អាត​រលុប​អស់​រលីង យ៉ាប់​មែន​ទែន។ អី​ឡូវ​មោះ​មក​អនុវត្តន៍​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ដែល​ជួយ​ឲ្យ​ការ​ផាត់​មុខ​ជាប់​បាន​យូរ

១.​គួរ​​ជ្រើស​រើស​ប្រភេទ​Primer ដែល​មិន​មាន​ជាតិ​ខ្លាញ់

២. គួរ​ជ្រើស​រើស​ម្សៅ​ទ្រនាប់​ប្រភេទ​ទឹក ដែល​គេ​ហៅ​ថា "Fluid Sheer foundation”

៣. មុន​នឹង​លាប​ត្របក​ភ្នែក​អ្នក​គួរ​ប្រើ Eyes primer ជា​មុន​សិន​ព្រោះ​វា​ជា​ប្រភេទ​ Primer ដែល​ជួយ​ឲ្យ​ពណ៌​ ត្របក​ភ្នែក​យើង​នៅ​ជាប់​បាន​យូរ

៤. គួរ​ជ្រើស​រើស​ Eyeshadows ប្រភេទ​ស្ងួត​យក​មក​ផាត់​ត្របក​ភ្នែក

៥. ប្រើ​ប្រាស់​Mascara ដែល​ធន់​នឹង​ទឹក ដែល​គេ​ហៅ​ថា​ "Water proof mascara”

៦. គួរ​ជ្រើសរើស​​ក្រែម​ដែល​លាប​ទៅ​ជាប់​ពណ៌​បាន​យូរ​

៧.​គួរ​ប្រើ​គូឡ័រ​​​ផាត់​ថ្ពាល់​ប្រភេទ​គ្រីម​ វា​ជាប់​ពណ៌​បាន​យូរ​ជា​គូរ​ផាត់​ថ្ពាល់​ប្រភេទ​ម្សៅ

៨. ដាក់​ក្រដាស​ផ្តិតជាតិ​ខ្លាញ់​តាម​ខ្លួន ប្រើ​វា​នៅ​ពេល​មុខ​អ្នក​ចាប់​ផ្ដើម​ឡើង​ខ្លាញ់


អត្ថបទ៖ Som Samdaneath