មូលហេតុ៣យ៉ាងដែលអ្នកនៅតែមិនអាចជោគជ័យ
- 2018-02-09 02:29:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ៣យ៉ាងដែលអ្នកនៅតែមិនអាចជោគជ័យ
ចន្លោះមិនឃើញ
អ្នកគឺជាមនុស្សរឹងប៉ឹងមានឆន្ទៈនិងមានមហិច្ឆតាខ្លាំងប៉ុន្តែអ្នកនៅតែមិនទទួលបានភាពជោគជ័យដូចដែលអ្នកចង់បាន។ ខាងក្រោមនេះគឺជាមូលហេតុទាំង៣ចំណុចដែលអ្នកមិនបានចាប់អារម្មណ៍។
១. អ្នកមិនបានកំណត់ភាពជោគជ័យរបស់អ្នកឲ្យបានច្បាស់លាស់
តើភាពជោគជ័យមានន័យយ៉ាងណាចំពោះអ្នក ហើយអ្នកបានកំណត់សម្រាប់ខ្លួនអ្នក(ដោយមិនសម្លឹងមើលអ្នកផ្សេង)ហើយឬនៅ? អ្នកអាចធ្វើការយ៉ាងលំបាកតាមដែលអ្នកអាចធ្វើបានប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយដោយគ្មានគោលដៅច្បាស់លាស់នោះគឺគ្មានន័យអ្វីនោះឡើយ។ ដើម្បីឲ្យដឹងពីភាពជោគជ័យរបស់អ្នក អ្នកត្រូវដឹងពីអ្វីដែលអ្នកកំពុងព្យាយាមធ្វើ។
២. អ្នកដាក់ខ្លួនឯងនៅក្នុងបរិបទខុស
មនុស្សទាំងអស់គ្នាមានតែងតែមានអ្វីដែលខ្លួនពូកែនិងអ្វីដែលខ្លួនខ្សោយ។ ប្រសិនបើអ្នកចង់ធ្វើអ្វីដែលអ្នកអាចប្រើប្រាស់សមត្ថភាពរបស់ខ្លួនឯងបាននោះ វាជាការសំខាន់ណាស់ដែលអ្នកគួរតែជ្រើសតួនាទីណាដែលអ្នកគិតថាភាពខ្សោយរបស់អ្នកត្រូវបានកាត់បន្ថយនោះភាពខ្លាំងរបស់អ្នកនឹងបញ្ចេញឡើង។
៣. អ្នកព្យាយាមគាប់ចិត្តអ្នកដទៃជាងខ្លួនឯង
អ្វីដែលពិបាកជាងគេនោះគឺការគាប់ចិត្តអ្នកដទៃនេះឯង។ ជាការពិតណាស់ដែលអ្នកត្រូវតែចិត្តល្អចេះជួយអ្នកដទៃប៉ុន្តែមិនមែនមានន័យថាអ្នកនឹងជោគជ័យប្រសិនបើអ្នកព្យាយាមធ្វើអ្វីដែលគាប់ចិត្តអ្នកដទៃគ្រប់ពេលនោះទេ។ មនុស្សដែលទទួលបានភាពជោគជ័យពិតណាស់គឺមានសេចក្ដីសប្បុរស ប៉ុន្តែពួកគេក៏មានព្រំដែនដែរហើយមិនខ្លាចនឹងបដិសេធនោះទេ។
ប្រភព៖ Careergirldaily ប្រែសម្រួល៖ Sey