ការពិតមួយចំនួនដែលអ្នកមិនដែលដឹងពីការផោម !
- 2018-02-11 04:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតមួយចំនួនដែលអ្នកមិនដែលដឹងពីការផោម !
ចន្លោះមិនឃើញ
ការផោមតែងតែធ្វើឲ្យអ្នកជុំវិញខ្លួនយើងសើច ហើយពេលខ្លះវាគួរឲ្យធុញទៀតផង។ ប៉ុន្តែអ្នកមានដឹងពីការពិតដែលនៅពីក្រោយការផោមដែលចេញពីគូទដែលពោរពេញទៅដោយក្លិនទេ? ខាងក្រោមនេះជាការពិតមួយចំនួនដែលអ្នកគួរយល់ដឹងពីផោម៖
១.អ្នកដឹងទេប្រុសៗផោមច្រើនជាងមនុស្សស្រី
២. ជាមធ្យមមនុស្សម្នាក់ផោមប្រហែលជា១៤ដងក្នុងមួយថ្ងៃ
៣. ឧស្ម័ននៃការផោមទាំង១៤ដងនោះអាចសប់ប៉ោងប៉ោងបាន
៤. ការផោមមិនមែនជាភាពអាម៉ាស់អីនោះឡើយ បើអ្នកផោមញឹកញាប់វាមានន័យថាអ្នកមានសុខភាពល្អ ផ្ទុយទៅវិញបើអ្នកមិនផោមទាល់តែសោះ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ
៥. ពេលដែលអ្នកហិតផោម វាជួយដល់សុខភាពអ្នកផងដែរ ដូច្នេះហើយពេលផោមលើកក្រោយ កុំភ្លេចស្រូបយកក្លិនផោមរបស់ខ្លួនឯង
៦. ផោមរបស់មនុស្សស្រីគឺហិតទៅធ្វើឲ្យយើងមានសុខភាពល្អជាងផោមមនុស្សប្រុសទៀតផង
៧. ល្បឿនផោមចេញមក ១០ហ្វីតក្នុងមួយវិនាទី
៨. ស្ករកៅស៊ូនិងទឹកសូដាធ្វើឲ្យយើងផោមញឹក
៩. មនុស្សផោមច្រើននៅពេលយប់ (ពេលកំពុងគេង)
១០. សត្វកណ្ដៀរជាសត្វដែលផោមច្រើនជាងគេបង្អស់ក្នុងចំណោមពពួកសត្វទាំងអស់ បន្ទាប់មកគឺសត្វអូដ្ឋ សេះបង្កង់ ចៀម គោ ដំរី និងសត្វឆ្កែ។
ប្រភព៖ pinterest ប្រែសម្រួល៖ Som Samdaneath