នៅឥណ្ឌាមានកន្លែងរ៉ូមែនទិកស្អាតៗ ច្រើនអញ្ចឹងផង!
- 2018-02-11 03:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅឥណ្ឌាមានកន្លែងរ៉ូមែនទិកស្អាតៗ ច្រើនអញ្ចឹងផង!
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលទើបតែរៀបការហើយ បើមិនដឹងទៅក្រេបទឹកឃ្មុំនៅណាទេ តោះ! ទៅឥណ្ឌាលេងម្តងមើល៍ ស្រុកគេមានកន្លែងស្អាតៗច្រើនសឹងអី មិនចាញ់កន្លែងផ្សេងឡើយ។
១. Kashmir៖ ជាកន្លែងកម្សាន្តមួយដែលមនុស្សម្នាគ្រប់គ្នាតែងតែហៅថា «ឋានសួគ៌នៅលើផែនដី» ។ លោកអ្នកអាចកម្សាន្តបានជាមួយនឹងការជិះទូកគយគន់ទេសភាពបឹង Dal Lake និង សួនច្បារដែលមានផ្កាចម្រុះពណ៌ផងដែរ។
២. Kerala៖ នៅទីនេះ លោកអ្នកអាចរីករាយជាមួយនឹងការស្នាក់នៅលើទូកឈើដែលស្ថាបនាឡើងដូចផ្ទះនៅលើទឹកយ៉ាងអញ្ចឹង។
៣. Udaipur៖ នៅជុំវិញ គឺហ៊ុំព័ទ្ធទៅដោយទឹក ទើបដាក់ឈ្មោះឲ្យថាជាទីក្រុងទឹក ឬទីក្រុងVenice ភាគខាងកើត ព្រោះសំណង់អាគារដែលឋិតនៅក្នុងតំបន់នេះ មានរូបរាងដ៏ប្រណិត ស្រដៀងគ្នាទៅនឹងសំណង់អាគារដែលនៅក្នុងទីក្រុងVenice ប្រទេសអ៊ីតាលីផងដែរ។
៤. Ooty៖ សម្រស់ធម្មជាតិស្រស់បំព្រងនៃកូនភ្នំ Nilgiri និងអាកាសធាតុដ៏ល្អប្រសើរ ទើបធ្វើឲ្យ Ooty ក្លាយជាតំបន់ទេសចរដ៏ទាក់ទាញមួយក្នុងប្រទេសឥណ្ឌា។
៥. Jaisalmer៖ មានទីតាំងស្ថិតនៅចំកណ្តាលវាលខ្សាច់ Thar Desert ដែលគេនិយមហៅថាទីក្រុងមាស។
ប្រភព៖ ground zero ប្រែសម្រួល៖ Khou Sophy