ដឹងពីហេតុផលទាំង៨នេះហើយ អ្នកនឹងចង់គេងស្រាតនៅពេលយប់
- 2018-02-12 13:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីហេតុផលទាំង៨នេះហើយ អ្នកនឹងចង់គេងស្រាតនៅពេលយប់
ចន្លោះមិនឃើញ
តើអ្នកធ្លាប់គេងស្រាតដែលទេ? អ្នកប្រហែលជាមិនសូវស៊ាំបន្តិចពេលគេងស្រាតដំបូង ប៉ុន្តែបន្ទាប់ពីបានប៉ុន្មានយប់ អ្នកនឹងដឹងថាវាអស្ចារ្យប៉ុណ្ណា។ ចង់ដឹងថាមាន មូលហេតុអ្វីទៅ?
ខាងក្រោមនេះគឺជាហេតុផលទាំង៨ដែលអ្នកគួរគេងស្រាត៖
១. អ្នកនឹងគេងបានស្កប់ស្កល់
មនុស្សតែងតែចង់បានភាពកក់ក្ដៅនៅពេលគេង ប៉ុន្តែនៅពេលគេងរាងកាយរបស់អ្នកនឹងចាប់ផ្ដើមត្រជាក់ដោយឯកឯង ដូច្នេះហើយការគេងដោយគ្មានខោអាវនឹងធ្វើឲ្យខ្លួនរបស់អ្នកមានកក់កក្តៅ ហើយអ្នកគេងបានស្កប់។
២. ខ្លួនប្រាណទទួលបានខ្យល់គ្រប់គ្រាន់
ការគេងស្រាតធ្វើឲ្យផ្នែកមួយចំនួននៃរាងកាយអ្នកដូចជាក្លៀក បាត់ជើង ទទួលបានខ្យល់គ្រប់គ្រាន់ បន្ទាប់ពីឃ្លុំបេអស់ពេញមួយថ្ងៃ។
៣. ជួយដល់ការរួមភេទ
សាច់និងសាច់ធ្វើឲ្យខួរក្បាលអ្នកទទួលបានភាពស្រស់ស្រាយហើយការរួមភេទកាន់តែប្រសើរ។
៤. អត់សូវខ្វល់រឿងបោកខោអាវ
នៅពេលដែលអ្នកគេងស្រាតអ្នកនឹងពុំសូវមានអាវប្រឡាក់ដែលត្រូវបោក។
៥. កាត់បន្ថយភាពស្រ្តេស
Cortisol គឺជាអ័រម៉ូនដែលបង្កភាពស្រ្តេស។ ដូច្នេះការគេងស្រាតជួយកាត់បន្ថយកម្រិត Cortisol។
៦. អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន
៧. ជួយអ្នកកុំឲ្យខ្ជិល
បន្ទាប់ពីគេងស្រាតអ្នកនឹងមានអារម្មណ៍លេងសូវខ្ជិលហើយស្វាហាប់។
៨. ល្អសម្រាប់ស្បែក
បើអ្នកគេងពាក់អាវស្បែកនឹងមិនលូតលាស់ឡើយ ការគេងស្រាតធ្វើឲ្យស្បែកលូតលាស់បានល្អ។ គិតម៉េចដែរ? មានអត្ថប្រយោជន៍ដល់ម្លឹង ហេតុអីមិនហ៊ានគេងស្រាត !
ប្រភព៖ lifehack ប្រែសម្រួល៖ Som Samdaneath