ចង់​បាន​បបូរ​មាត់​ ពណ៌ស៊ីជម្ពូ ទន់ រលោង​ស្អាត កុំ​ភ្លេច​វិធី​សាស្រ្ត​នេះ​ណា៎!! 

  • 2018-02-25 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បបូរ​មាត់​ស្ងួត ប្រេះ ហើយ​មាន​ពណ៌​ខ្មៅ គឺ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​មនុស្ស​ស្រី​យើង​ព្រោះ​ថា​វា​ធ្វើ​ឲ្យ​សម្រស់​ស្រក​ស្រុត​ខ្លាំង​មែន​ទែន។​ ស្រី​ៗ​គ្នា​យើង​បើ​សិន​កំពុង​ជួប​បញ្ហា​អស់​ទាំង​នេះ កុំ​ភ្លេច! សាក​ល្បង​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​នេះ​អ្ហា៎៖ 

គ្រឿងផ្សំ៖ 

១. មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូក (beetroot ) = ១មើមតូច

២. មើម​ការ៉ុត = ១មើមតូច

៣. ទឹកឃ្មុំ = ២ស្លាបព្រាបាយ

៤. ប្រេង​អូលីវ = ១ស្លាបព្រាបាយ

វិធី​ធ្វើ៖ 

កិន​មើម Beetroot និង​ការ៉ុត​ឲ្យ​ម៉ត់​ចូល​គ្នា ចាក់​ទឹកឃ្មុំ និង​ប្រេង​អូលីវ​មួយ​ស្លាប​ព្រា​បាយ​ចូល​ទៅ​ក្នុង​ល្បាយ​ដែល​បាន​កិន​នោះ រួច​កូរ​ឲ្យ​សព្វ​ល្អ។

របៀប​ប្រើ៖ 

យក​សំឡី​ទៅ​ជ្រលក់​ចូល​ទៅ​ក្នុង​ល្បាយ​ដែល​បាន​លាយ​រួច​រាល់ ឲ្យ​ជោគ​ល្អ រួច​យក​ទៅ​លាប​ឲ្យ​សព្វ​នៅ​លើ​បបូរ​មាត់ និង​ដុស​ថ្នម​ៗ ទុក​មួយ​ស្របក​ទើប​លាង​សម្អាត​ចេញ​វិញ។ ធ្វើ​បែប​នេះ នៅ​រៀង​រាល់​ពេល​ចូល​គេង​ទើប​ទទួល​បាន​ផល​ល្អ។ ចំពោះ​ល្បាយ​ដែល​បាន​លាយ​ហើយ​នោះ​អាច​រក្សា​ទុក​បាន​ពី ១០-១២ថ្ងៃ។​


ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Khou Sophy