មិន​ចង់​ឲ្យ​គេ​ដឹង​ថា​យើង​យំ វិធី​សាស្ត្រ​ទាំង​នេះ​នឹង​ជួយ​បំបាត់​ការ​ហើម​ភ្នែក​ក្រោយ​ពេល​យំបាន

  • 2018-02-13 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ?យំ​ខ្លាំង​រហូត​ដល់​គេង​លក់ រួច​ពេល​ដែល​ភ្ញាក់​ដឹង​ខ្លួន​មក​វិញ​ភ្នែក​ស្រាប់​តែ​ហើម​បើក​មិន​ចង់​រួច ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ដទៃ​សួរ​នាំ​ថា​មក​ពី​ហេតុ​អ្វី​? ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​ភ្នែក​ហើម​របស់​អ្នក​មាន​ភាព​ធូរ​ស្បើយ​ឡើង​វិញ៖

១.លុប​លាង​មុខ​របស់​អ្នក​ជាមួយ​នឹង​ទឹក​ត្រជាក់

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ពេល​វេលា​ដែល​ចាំបាច់​នោះ បន្ទាប់​ពី​យំ​ហើយ​អ្នក​គួរ​តែ​យក​ទឹក​ត្រជាក់​មក​លុប​លាង​មុខ​ ហើយ​ជូត​នូវ​បរិវេណ​ភ្នែក​ឲ្យ​ស្ងួត​។ ទឹក​ត្រជាក់​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ភ្នែក​អ្នក​ស្រស់ថ្លា​បាន​ភ្លាមៗ ប៉ុន្តែ​​​កុំ​ប្រើ​សាប៊ូ​លាង​ជាមួយ។

  

២.ស្អំ​ភ្នែក​របស់​អ្នក​ជាមួយ​នឹង​ក្រណាត់​ត្រជាក់

យក​ក្រណាត់​ស្អាត​ត្រាំ​ជាមួយ​នឹង​ទឹកកក​ហើយ​យក​មក​ស្អំ​ភ្នែក​ប្រហែល​ជា​ដប់​នាទី អ្នក​ក៏​អាច​យក​ថង់​ទឹកកក​មក​ស្អំ​បាន​ដែរ។ ភាព​ត្រជាក់​នឹង​ជួយ​បន្តឹង​សរសៃ​ឈាម​នៅ​ជុំវិញ​ភ្នែក​ដែល​ធ្វើ​ឲ្យ​កាត់​បន្ថយ​ភាព​ហើម។

៣.យក​ស្លាបព្រា​ត្រជាក់​គ្រប​ពី​លើ

រក​ស្លាបព្រា​ដែល​ស្អាត​ហើយ​មាន​ទំហំ​ល្មម​អាច​គ្រប​ភ្នែក​របស់​អ្នក​បាន​រួច​ហើយ​ក្លាស្សេ​វា​នៅ​កន្លែង​កក​ក្នុង​ទូរ​ទឹកកក​ប្រហែល ៥​ដល់​១០​នាទី បន្ទាប់​មក​យក​វា​មក​គ្រប​ស្អំ​ពី​លើ​ភ្នែក​រហូត​ដល់​វា​អស់​ភាព​ត្រជាក់។  

៤.យក​ម្រាម​ដៃ​របស់​អ្នក​តប់​ថ្នម​ៗ​លើ​ត្របក​ភ្នែក

ការ​តប់​ថ្នម​ៗ​បែប​នេះ​អាច​ជួយ​ជំរុញ​ឲ្យ​ចរន្តឈាម​ហូរ​ឲ្យ​ចេញ​ពី​ថ្នក់​ដែល​ហើម​នោះ​បាន។

 

៥.ធ្វើ​ការ​ម៉ាស្សា​នៅ​ចំណុច​កណ្ដាល​រវាង​ចិញ្ចើម

ម៉ាស្សា​ តិចៗ​នៅ​ចំណុច​កណ្ដាល​រវាង​ចិញ្ចើម​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចុក​រោយ​នៃ​ភ្នែក​។​​

៦.តម្រេក​ខ្លួន​ចុះ​ដោយ​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​ដង​ខ្លួន

បិទ​ភ្នែក​សម្រាក​បន្តិច​ ក៏​អាច​ជួយ​ឲ្យ​សម្រួល​ដល់​សម្ពាធ​ឈាម​ឲ្យ​ស្រួល​ដែល​។​


ប្រភព៖ Wikihow អត្ថបទ៖​ សោភា