វិធី​ងាយៗ! ជួយ​កែ​បញ្ហា​សាច់​ដុះ​លើ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធិភាព!

  • 2018-02-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​សាច់​ដុះ​នៅ​លើ​ស្បែក​គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​​មែន​ទែន​  ព្រោះ​ថា​ពេល​ដែល​វា​ដុះ​ចេញ​មក​​ហើយ​ វា​មិន​បាត់​ទៅ​វិញ​ឡើយ គឺ​នៅ​ជាប់​នៅ​លើ​ស្បែក​របស់​យើង​រហូត​តែ​ម្តង។ កន្លែង​ដែល​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​ភាគ​ច្រើន​គឺ​នៅ លើ​ក្លៀក ដៃ កញ្ចឹងក ត្របកភ្នែក  និង នៅ​ផ្នែក​ខាង​ក្រោម​សុដន់ ជាដើម។ មិន​ថា​ប្រុស ឬ​ក៏​ស្រី​ទេ​ជា​​ញឹកញាប់​​ តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទាំង​អស់​នេះ។ តែ​ពេល​នេះ លោក​អ្នក​អាច​រីករាយ​ឡើង​វិញ​បាន​ហើយ ព្រោះ​ថា​សាច់​ដុះ​នឹង​រលាយ​បាត់​អស់ ដោយ​សារ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ​ កុំ​ភ្លេច​សាក​មើល​ទាំង​អស់​គ្នា​ណា!

១. ទឹក​ម្នាស់

យក​ទឹក​ម្នាស់​មក​លាប​លើ​សាច់​ដុះ​រៀង​រាល់​ថ្ងៃ ពី២-៣ដងក្នុង១ថ្ងៃ ​ហើយ​មិន​បាច់​លាង​សម្អាត​ទេ។ ធ្វើបែបនេះឲ្យបាន១០ថ្ងៃ សាច់​ដុះ​នោះ​នឹង​រលាយ​បាត់។ វិធី​នេះ​ក៏​អាច​ប្រើ​បាន​ជាមួយ​នឹង​ឫសនៅ​លើដៃ​ឬលើជើង​ និង ប្រជ្រុយ​ដុះ​បាន​ផង​ដែរ។

២. ទឹក​ខ្ទឹម​បារាំង

យកខ្ទឹមបារាំង១មើម មក​កាត់​ជា​ដុំ​ៗ ហើយ​ត្រាំ​ជាមួយ​អំបិល​ទុក​មួយ​យប់ ពេល​ព្រឹក​ឡើង ច្របាច់​យក​ទឹក​របស់​វា​មក​លាប​លើ​ស្បែក​ត្រង់​កន្លែង​ដែល​មាន​សាច់​ដុះ​ រយៈ​ពេល​ប្រហែល​ពី ១០-១២ថ្ងៃ  នឹង​ឃើញ​ពី​លទ្ធផល​ជា​មិន​ខាន។

៣. សំបក​ចេក

កាត់​សំបក​ចេក​ទំហំ​ល្មម​ប៉ុន​និង​សាច់​ដុះ​ដែល​នៅ​លើ​ស្បែក​របស់​អ្នក​ រួច​បិទ​នៅ​លើ​សាច់​ដុះ​នោះ  បន្ទាប់​មក​យក​ស្បៃ​ ឬ​ស្កុត​មក​រុំ​ពី​លើ​ត្រង់កន្លែងបិទនោះទុក១យប់ ពេល​ព្រឹក​ឡើង​សឹម​បក​ចេញ​វិញ​។ អនុវត្ត​បែប​នេះ​ជា​ប្រចាំ​រហូត​ដល់​សាច់​ដុះ​ទាំង​នោះ​រលាយ​បាត់​អស់។

៤. ស្កុត

យក​ស្គុត​មក​បិទ​លើ​សាច់​ដុះ​​ទាំង​នោះ​ជា​រៀងរាល់​ថ្ងៃ ឲ្យ​បាន​ពី​១០-១២​ថ្ងៃ​នោះ ដើម្បី​កម្ចាត់​សាច់​ដុះ​លើស​ទាំង​នោះ​ចោល​ឲ្យ​អស់​គ្មាន​សល់។

៥. ទឹក​ខ្មេះ​ផ្លែ​ប៉ម

យក​សំឡី​ជ្រលក់​ចូល​ក្នុង​ទឹក​ខ្មេះ​ឲ្យ​ជោគ ហើយ​លាប​ត្រង់​សាច់​ដុះ ជាប្រចាំរយៈពេល១ខែ នឹង​ទទួល​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត​ជា​មិន​ខាន។


ប្រភព៖ YouTube ប្រែ​សម្រួល៖ Khou Sophy