បង្គា​ប្រហារ​ជីវិត គ្រាន់​តែ​ឈ្មោះ​ក៏​ទំនង​ដែរ​​...! ចង់ទៅសាក​ភ្លក់ល្ងាចនេះ​ជាមួយ​គ្នាទេ​?

  • 2018-02-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គា​ប្រហារ​ជីវិត បង្គា​ឆេះ​ គ្រាន់​តែ​ឈ្មោះ​ក៏​ទំនង​ដែរ​​ ចង់​ដឹង​ថា​មុខ​ម្ហូប​នេះ​រសជាតិ​យ៉ាង​ណា​ទេ​?​ ចាំ​បន្តិច​ Sabayដើរ​នឹង​បង្ហាញ៖

សម្រាប់​​អ្នក​ដែល​ចង់​រក​កន្លែង​ជួប​ជុំ​មិត្តភ័ក្ដិ ញ៉ាំ​អី​ជុំ​គ្នា​នា​ពេល​រាត្រី​ នោះ​ Sabayដើរ​សូម​ណែ​នាំ​កន្លែង​នេះ​គឺ​ថា​ទាំង​បរិយាកាស​ ក៏​ដូច​ជា​មុខ​ម្ហូប​ពិសេស​ៗ ដូច​ជា​បង្គា​​ឆេះ បង្គា​ប្រហារ​ជីវិត បុក​មាន់ សាច់​គោ​លើ​ជ្រុញ​អណ្ដាត​គោ​បំពង​ចេក​ខ្ចី ផាក់ឡូវ​អាំង​អំបិល​ម្ទេស ប្រហិត​ឆា​អំពិល​ទុំ សាច់​គោ​ដុត​កំប៉ុង ពិសេស​ទៀត​គឺ​ស៊ុប​ខ្យង​ ធានា​ថា​អ្នក​ទាំង​អស់​គ្នា​មិន​ធ្លាប់​បាន​ភ្លក់​ជា​មិន​ខាន​។ តែ​បើ​ចង់​ដឹង​ថា​រសជាតិ​យ៉ាង​ណា​អាច​ទៅ​ភ្លក់​បាន​នៅ​ Omega Street Food នេះ​ដែល​មាន​ទីតាំង​នៅ​កោះ​ពេជ្រ​។

 បង្គា​ប្រហារ​ជីវិត មួយ​ឈុត តម្លៃ​តែ៣ម៉ឺនរៀស​ អាច​ញ៉ាំ​បាន​២មុខ (​ក្បាល​បំពង​ខ្ទឹម​ នឹង​ញ៉ាំ​ស្រស់​ជាមួយ​នឹង​ទឹក​ត្រី​ពិសេស) ចង់​ដឹង​អ៊េម​ប៉ុណ្ណា អាច​មក​ញ៉ាំ​បាន​នៅ Omega Street Food កោះ​ពេជ្រ។

បង្គារឆេះ
ស៊ុបខ្យង់

លើក​ក្រោយ​បើ​ណាត់​ជាមួយ​មិត្តភ័ក្ដិ​អី​មិន​ខ្វះ​ទេ​កន្លែង​ញ៉ាំ​អី​​នោះ​ទេ នៅ​ Omega Street Food នេះ​ មាន​ម្ហូប​ ភេសជ្ជៈ ម៉ា​ពេញចិត្ត​តែ​ម្ដង​!!!

ទីតាំង​នៅ​កោះពេជ្រ ចុះពីស្ពានហង្ស បត់​ស្ដាំជួរមាត់​ទន្លេ តូប​ចុងក្រោយ​គេ​​ មានស្នា​ក​Omega Street Food

ឬទាក់ទង​តាម​លេខទូរស័ព្ទ៖


អត្ថបទ៖ chanvutha yin