មានតែប្រេងដូងមួយកំប៉ុង ក៏អាចជួយឲ្យសម្រស់ស្អាតដែរ ....!
- 2018-02-22 08:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែប្រេងដូងមួយកំប៉ុង ក៏អាចជួយឲ្យសម្រស់ស្អាតដែរ ....!
ចន្លោះមិនឃើញ
ប្រេងដូងជារូបមន្តធម្មជាតិដ៏ល្អមួយដែលអ្នកគួរកុំមើលរំលង វាមានអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ចំពោះសក់ និងស្បែករបស់យើង។ ដូច្នេះហើយអ្នកគួរតែមានប្រេងដូងទុកនៅផ្ទះម្នាក់មួយកំប៉ុងក៏ល្អ។
ខាងក្រោមនេះជារបៀបយកប្រេងដូងមកប្រើដែលអ្នកគួរដឹង និងអនុវត្តតាម៖
អត្ថប្រយោជន៍សម្រាប់សក់៖
១. ធ្វើជាម៉ាស់អប់សក់
លាបប្រេងដូងពីគល់ដល់ចុងសក់ ហើយញីឲ្យសប់ រួចយកកន្សែងមករុំ។ ទុកចោល១៥នាទី រួចលាងជម្រះនឹងសាប៊ូកក់សក់។
២. ជួយកម្ចាត់អង្កែ
ដាក់ប្រេងដូងលើគល់សក់របស់អ្នករួចម៉ាស្សាថ្នមៗ។ ទុកចោលប៉ុន្មាននាទី រួចលាងជម្រះនឹងសាប៊ូកក់សក់។
៣. លាបចុងសក់
លាបប្រេងដូងនៅចុងសក់ដើម្បីឲ្យចុងសក់រាបស្អាត។
អត្ថប្រយោជន៍ចំពោះស្បែក៖
១. ប្រើពេលកោរោមជើង
លាបប្រេងដូងលើជើងមុនពេលកោររោម។
២. ជួយផ្ដល់សំណើម
លាបលើស្បែក និងបបូរមាត់របស់អ្នកដើម្បីឲ្យស្បែក និងបបូរមាត់រលើបរលោង និងមានសំណើម មិនប្រេះបែកក្រហែង។
៣. ធ្វើជាគ្រីមលាបពេលយប់
ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព លាយប្រេងដូចងជាមួយឡេលាបមុខ រួចលាបលើមុខ។
៤. លាងជម្រះគ្រឿងសម្អាង
ដាក់ប្រេងដូងលើសំឡីជូតមុខ រួចយកមកជូតសម្អាតគូល័រភ្នែក។
៥. ធ្វើជា highlighter
លាបវាលើឆ្អឹងថ្ពាល់អ្នកដើម្បីថ្ពាល់មើលទៅភ្លឺៗស្អាត។
៦. ធ្វើជាស្រ្កាប់ដុះខ្លួន
លាយ១ឬ២ស្លាបព្រាជាមួយស្ករសរ១ស្លាបព្រា រួចយកមកខាតខ្លួន។
៧. ធ្វើជាម៉ាស់បិតមុខ
លាយប្រេងដូង១ស្លាបព្រាបាយជាមួយនឹងទឹកឃ្មុំ១ស្លាបព្រាបាយ រួចយកមកបិតលើមុខ ទុក១៥នាទី រួចលាងចេញ។
ប្រភព៖ babble ប្រែសម្រួល៖ Som Samdaneath