តើលំហាត់ប្រាណខាឌីយ៉ូ(Cardio Exercises )គឺជាអ្វី? មានអ្វីខ្លះ? ហើយផ្ដល់ប្រយោជន៍អ្វី?
- 2018-02-16 03:59:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើលំហាត់ប្រាណខាឌីយ៉ូ(Cardio Exercises )គឺជាអ្វី? មានអ្វីខ្លះ? ហើយផ្ដល់ប្រយោជន៍អ្វី?
ចន្លោះមិនឃើញ
ខាឌីយ៉ូ(Cardio Exercises )គឺជាលំហាត់ប្រាណទាំងឡាយណាដែលបង្កើនល្បឿននៃចង្វាក់បេះដូង។ ខាឌីយ៉ូទាមទារឲ្យមានចលនាសាច់ដុំច្រើន ហើយការធ្វើលំហាត់ប្រាណនេះទៀតសោត ក៏ជួយធ្វើឲ្យសាច់ដុំរឹងមាំនិងសុខភាពរាងកាយមាំមួន ឬឯចរន្តឈាមក៏ដំណើរការបានល្អទៅកាន់បេះដូងដោយនាំយក អុកស៊ីហ្សែននិងបន្ថែមដល់កោសិកានៅក្នុងសាច់ដុំរបស់អ្នក។ ខាងក្រោមនេះជាលំហាត់ប្រាណខាឌីយ៉ូមួយចំនួនដែលល្អបំផុត៖
-ការដើរ
-ការធាក់កង់ឈរ
-ការរត់
-ការជិះកង់
-ការឡើងជណ្ដើរ
-ការលោតខ្សែអន្ទាក់
-ការហាត់កាយសម័្ពន្ធ
ហើយអត្ថប្រយោជន៍នៃលំហាត់ប្រាណទាំងនេះមានដូចជា៖ ជួយដល់ការស្រកទម្ងន់, ធ្វើឲ្យបេះដូងរឹងមាំ, សម្ពាធឈាមនិងកូលេស្តេរ៉ូលទាប, កាត់បន្ថយសម្ពាធ( ភាពតាងតឹង) ,ជួយឲ្យគេងលក់ស្រួល, សុខភាពល្អ។
វាក៏សំខាន់ផងដែរក្នុងការចាប់ផ្ដើមពីចំណុចតូចៗ និងបង្កើនពេលវេលាដែលអ្នកមានសម្រាប់លំហាត់ប្រាណខាឌីយ៉ូរបស់អ្នកដូចជាការដើរគឺជាចំណុចចាប់ផ្ដើមដ៏ងាយស្រួលហើយមានសុវត្ថិភាព និងឆាប់បានទទួលលទ្ធផលទៀតប្រសិនបើអ្នកព្យាយាមរាល់ថ្ងៃ។ ហេតុនេះហើយយើងទាំងអស់គ្នាគួរតែចំណាយពេលទំនេរធ្វើការហាត់ប្រាណដើម្បីសុខភាព និងរាងកាយស្អាត។
អត្ថបទ៖ សោភា