​អាថ៌កំបាំងពីក្រោយ​តម្លៃ​នាឡិកានា​​សម័យ​សង្គ្រាម​លោក​ ​

  • 2018-02-19 08:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ពាក់​នាឡិកា​ដៃមិន​មែន​ត្រឹម​តែ​ទុក​សម្រាប់​មើល​ម៉ោង​ប៉ុណ្ណោះ​ទេ​, គឺ​គេ​ពាក់​សម្រាប់​ជា​គ្រឿង​លម្អ​ដូច​ជា​គ្រឿង​អលង្ការ​លម្អ​កាយ​របស់​មនុស្ស​ស្រី​អញ្ចឹង​ដែរ​។​​ នាឡិកា​ដៃ​ដែល​មាន​ការ​ពេញ​និយម​ពាក់​ជាពិសេស​របស់​មនុស្ស​ប្រុស​​នោះ​, ត្រូវ​បាន​គេ​ផលិត​ឡើង​មក​សម្រាប់​បំពេញ​តម្រូវ​ការ​គ្រប់​ចំណង់ចំណូលចិត្ត​បុរស​ៗ​​។​ ខ្លះ​មាន​តម្លៃ​ថោក​, ខ្លះ​មាន​តម្លៃ​សមរម្យ​, និង​ខ្លះ​ទៀត​នោះ​មាន​តម្លៃ​ថ្លៃ​កប់​តែ​ម្ដង។​ មនុស្ស​ទូទៅ​ហ៊ាន​ចំណាយ​លុយ​ទៅ​លើ​នាឡិកាដៃ​តម្លៃ​ត្រឹម​ខ្ទង់​រយ, ពាន់​, សែន​ដុល្លារ, និង​ថ្លៃ​បំផុត​សម្រាប់​អ្នក​ធូរធារ​គឺ​ហ៊ាន​ទិញ​រហូត​ដល់​តម្លៃ​ខ្ទង់​ម៉ឺន​។ ចុះ​ចំណែក​ឯ​តម្លៃ​ចូល​ដល់​ខ្ទង់​លាន​ដុល្លារ​​វិញ​នោះ​​មាន​រូបរាង​យ៉ាង​ណា​ទៅ​? អញ្ចឹង​មក​រាប់​ថយ​ក្រោយ​នូវ​នាឡិកា​ដៃ​បុរស​​​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​កប់​ពពក​​សុទ្ធតែ​ខ្ទង់​លាន​ $$ ទាំង​អស់​!​

១០. Hublot Black Caviar Bang ១​លាន​ដុល្លារ

នាឡិកា​ដៃ​មួយ​នេះ​ធ្វើ​ឡើង​ដោយ​​​មាស​ពណ៌​សរ​ ១៨​-Karat ។​ ថែម​ទាំង​មាន​​ លម្អ​ដោយ​ត្បូង​ពេជ្រ​​ពណ៌​សរ​លើ​កញ្ចក់​ខាង​មុខ។​

៩. Patek Philippe Sky Moon Tourbillon ១.៣​លាន​ដុល្លារ

ចំណែក​នាឡិកា​មួយ​នេះ​ជា​ម៉ូត​មួយ​ក្នុង​ចំណោម​ម៉ូត​នាឡិកាដៃ​​ស្អាត​ៗ​លើ​ពិភព​លោក​ដែល​មាន​មុខ​ពីរ។​ មាន​ពី​ពណ៌​​ក្នុង​ការ​ជ្រើសរើស​គឺ​ Yellow Gold និង​ Platinum។​ ​

៨. Vacheron Constantin Tour De I'lle ១.៥ លានដុល្លារ

ប្រអប់​នាឡិកា​នេះ​មាន​ពណ៌​ Rose Gold, និង​មាន​ខ្សែ​ស្បែក​ក្រពើ។ នាឡិកាដៃ​ដ៏​ល្អ​ប្រណិត​មួយ​នេះ​ចំណាយ​ពេល​ធ្វើ១​​ដល់​ទៅ​១០​ម៉ោង​ឯ​នោះ​។

៧. Patek philippe 1953 Model 2523 Heures Universelles Watch ២,៨៩៩,៣៧៣ លានដុល្លារ

ប្រអប់​នាឡិកា​នេះ​ធ្វើ​ឡើង​ពី​​មាស​ពណ៌​លឿង​ ១៨​ Karat។​ មុខ​របស់​វា​មាន​រូប​ផែន​ទី​ប្រទេស​អាមេរិក​ខាង​ជើង​។

៦. Patek Philippe ១៩២៨​ Single button Chronograph Watch ៣,៦៣៧,៤០៨ លាន​ដុល្លារ

នាឡិកា​ដែល​មាន​ប្រវែង​ ៣៤​មិល្លីម៉ែត្រ​, មាន​ប៊ូតុង​មួយ​, និង​មាន​ប្រអប់​ធ្វើ​ដោយ​មាស​ពណ៌​សរ​១៨​ Karat ​។ នាឡិកា​នេះ​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​នៅ​តម្លៃ​ ៣,៦៣៧,៤០៨ លាន​ដុល្លារ។

៥. Patek Philippe ១៩៣៩​ Platinum world Time Watch ៤,០២៦,៥២៤ លានដុល្លារ

នាឡិកា​ដៃ​មួយ​នេះ​អាច​ឱ្យ​​​អ្នក​មើល​ឃើញ​ពេល​វេលា​នៅ​គ្រប់​ប្រទេស​ជុំវិញ​ពិភព​លោក​។ វា​ត្រូវបាន​ដាក់​លក់​នៅ​ក្នុង​ឆ្នាំ​២០០២​​ នៅ​កន្លែង​ដេញ​ថ្លៃ​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៤,០២៦,៥២៤ លានដុល្លារ។

៤.​ Louis Moinet Meteoris Watch ៤,599,៤៨៧ លានដុល្លារ

វា​ជា​ប្រភេទ​នាឡិកា​​ Tourbillon។​​ ​ហើយ​ក៏​មិន​មែន​មាន ​តែ​នាឡិកា​មួយ​ដែរ​គឺ​មាន​៤​នាឡិកា​។​

៣. Patek Philippe Rerence ១៥២៧ wristwatch ៥.៦៣​ លានដុល្លារ​

ជា​នាឡិកា​តាំង​ពី​សម័យ​​សង្គ្រាម​លោក​មក​ម្ល៉េះ។​ នា​សម័យ​នេះ​នាឡិកា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ទំហំ​ល្មម​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នាឡិកា​ដែល​មាន​ទំហំ​ធំ​នៅ​សម័យ​មុន​។ ប្រអប់​នាឡិកា​នេះ​ធ្វើ​ដោយ​មាស​ ប្រទេស​អារ៉ាប​ដែល​មាន​ខ្សែ​ប្រវែង​ ៣៧​mm។​

២. Patek Philippe Calibre 89. ៦,០០០,០០០ លានដុល្លារ

នាឡិកា​មួយ​ត្រូវ​បាន​គេ​ដំឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៨៩ ដើម្បី​អបអរសាទរ​ខួប​ទី​​១៥០​នៃ​ក្រុមហ៊ុន​នាឡិកា​នេះ​។​ វា​មាន​ទម្ងន់​សរុប​ចំនួន​១.១​Kg ។ នាឡិកា​នេះ​ជា​ប្រភេទ​នាឡិកា​ដាក់​ក្នុង​ហោប៉ៅ​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត​នា​ពេល​ដែល​វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​​ដែល​ប្រើ​រយៈ​ពេល​៤​ឆ្នាំ​។​

១.​ Patek Philippe Henry Graves Super Complication Pocket Watch ១១,០០០,០០០​លានដុល្លារ

​​​​​វា​ជា​ នាឡិកា​ដែល​ធ្វើ​ពី​មាស​ពណ៌​លឿង​​១៨​ Karat។ នាឡិកា​នេះ​ត្រូវ​បាន​ផលិត​ឡើងជា​ពិសេស​សម្រាប់​ Henry Graves ​ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ Henry Graves និង​ James Packard ដើម្បី​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​នាឡិកា​ដែល​មាន​ភាព​ស្មុគស្មាញ​ជាង​គេ​លើ​លោក។​​ ហេតុ​ដូច​នេះ​បាន​ជា​​ Henry Graves បាន​សុំ​ឱ្យ​ Patek Philippe ធ្វើ​នាឡិកា​មួយ​នេះ​ឡើង។​ ជា​លទ្ធផល​​គឺ​ Henry Graves បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ​នេះ។​

​​​ ​ ​

​​​​


ប្រភព៖ Pouted ប្រែ​សម្រួល៖ Sin Sovannleakhena