តិចនិចពិសេសជួយឲ្យបាច់ផ្ការបស់អ្នកស្រស់ស្អាតបានយូរ...
- 2018-02-14 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិចពិសេសជួយឲ្យបាច់ផ្ការបស់អ្នកស្រស់ស្អាតបានយូរ...
ចន្លោះមិនឃើញ
បន្ទាប់ពីបានបាច់ផ្កាជាទីស្រលាញ់ពីមនុស្សពិសេសហើយ អ្នកទាំងអស់ប្រាកដជាមិនចង់ឲ្យវាឆាប់ស្រពោននោះទេ។ សប្បាយដើរ មានទិចនិចខ្លះចង់ចែករំលែកពីវិធីធ្វើផ្កាដ៏ស្រស់ស្អាតរបស់អ្នកនៅតែរក្សាភាពស្អាតបានយូរ។ ចង់ដឹងថាមានតិចនិចអ្វីខ្លះនោះ តោះ ! ទៅមើលទាំងអស់គ្នា៖
១.រៀបត្រាំផ្កាក្នុងទឹក
បេះស្លឹកដែលនៅត្រាំក្នុងទឹកចេញ ហើយកាត់គល់ចេញប្រហែល២សង់ទីម៉ែត្រ បន្ទាប់មក កាត់គល់ផ្កាជាមុំនៅក្នុងទឹកដែលនឹងត្រូវត្រាំ។
២. បន្ថែមvodka និងស្ករសដើម្បីជួយកម្ចាត់បាក់តេរីនៅក្នុងទឹក
អាថ៌កំបាំងក្នុងការថែរក្សាផ្កាកាត់ដែលមើលទៅល្អគឺដើម្បីកាត់បន្ថយការលូតលាស់នៃបាក់តេរីនៅក្នុងទឹក។ ផ្លាស់ប្ដូរទឹកជារៀងរាល់ថ្ងៃហើយបន្ថែមvodka មួយពែងចូលជាការស្រេច។ អ្នកក៏ដាក់បន្ថែមនូវស្ករស (១ស្លាបព្រា) ឬទឹកសូដា ក្រូចឆ្មារ ទៀតរឹតជួយដល់ផ្កាស្រស់បំព្រង។
៣. ដាក់កាក់ស្ពាន់ក្នុងថូ
ជាតិទង់ដែងក្នុងកាក់ប្រៀបដូចជាទឹកអាស៊ីដដែលការពារការលូតលាស់របស់បាក់តេរី។
៤. ទុកផ្កានៅក្នុងទូរទឹកកក
ប្រសិនបើអ្នកមិនទាន់មានពេលរៀបផ្ការបស់អ្នកដាក់នៅក្នុងថូរទេ យកល្អយកបាច់ផ្កាទាំងនោះនៅក្នុងទូទឹកកកសិនព្រោះថាសីតុណ្ហភាពត្រជាក់ អាចរក្សាផ្កា នៅស្អាតបាន។
បើនៅមិនទាន់ច្បាស់ទេ ក៏អាចទស្សនាវិដេអូ បន្ថែមទៀតបាន៖
ប្រភព៖ YouTube ប្រែសម្រួល៖ chanvutha yin