ហេតុអ្វីការផឹកទឹកច្រើននៅកន្លែងធ្វើការគឺជារឿងសំខាន់?
- 2018-02-21 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីការផឹកទឹកច្រើននៅកន្លែងធ្វើការគឺជារឿងសំខាន់?
ចន្លោះមិនឃើញ
នៅពេលដែលយើងឈានចូលក្នុងជីវិតធ្វើការ វាច្បាស់លាស់ណាស់ថាពេលវេលាភាគច្រើនរបស់យើងគឺចំណាយនៅក្នុងការិយាល័យធ្វើការ តាមការសិក្សាបានធ្វើការប៉ាន់ប្រមាណថាមនុស្សម្នាក់ចំណាយពេលជាមធ្យម ៩ ម៉ឺនម៉ោងនៅកន្លែងធ្វើការក្នុងពេលមួយជីវិត ហើយដោយសារតែយើងតែងតែផ្ដោតសំខាន់ទៅលើការងារ ដែលជាទូទៅធ្វើឲ្យយើងតែងតែភ្លេចផឹកទឹក ហើយការដែលផឹកទឹកមិនបានគ្រប់គ្រាន់នេះវាបណ្ដាលឲ្យបរិមាណទឹកនោមតិច ដែលធ្វើឲ្យរាងកាយបញ្ចេញសារធាតុដែលធ្វើឲ្យយើងខ្វះសារធាតុទឹកនៅក្នុងខ្លួន
- បណ្ដាលឲ្យកង្វះសារធាតុទឹកក្នុងខ្លួន
យើងទាំងអស់គ្នាដឹងហើយថា ការផឹកទឹកច្រើនធ្វើឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែជាទូទៅ គឺយើងមិនបានផឹកទឹកឲ្យគ្រប់គ្រាន់តាមបរិមាណដែលបានកំណត់នោះទេ ហើយការដែលផឹកទឹកមិនបានគ្រប់គ្រាន់នេះនឹងធ្វើបង្កជាកង្វះសារធាតុទឹកក្នុងខ្លួន ហើយកង្វះសារធាតុទឹកក្នុងខ្លួនជាទូទៅគឺមិនសូវបញ្ចេញអាការៈច្បាស់លាស់ដូចជាការឈឺចង្កេះនោះទេតែវានឹងធ្វើឲ្យសមត្ថភាពការងារថយចុះផងដែរ ព្រោះវានឹងធ្វើឲ្យយើងមានអាការៈទាំងនេះ៖ ហត់នឿយ ឈឺក្បាល កើនទម្ងន់ សម្ពាធឈាមកើនខ្ពស់ ព្រមទាំងអាចបង្កជាមានគ្រួសក្នុងតម្រងនោម។
- ហើយរោគសញ្ញានៃកង្វះសារធាតុទឹកក្នុងខ្លួនមានដូចជា ស្ងួតមាត់ ហត់នឿយ មិនសូវបត់ជើងតូច ឈឺក្បាល ហើយផ្ដោតស្មារតីមិនសូវបាន។ ហេតុនេះហើយយើងគួរតែចាប់ផ្ដើមផឹកទឹកឲ្យបានច្រើន។ សម្រាប់បរិមាណទឹកដែលចាំបាច់នោះសម្រាប់មនុស្សពេញវ័យជាមធ្យមយ៉ាងហោចណាស់ក៏ ៣.៧លីត្រ ដែលសម្រាប់បុរស និង ២.៧ លីត្រ សម្រាប់នារី ។ ហើយជាពិសេសនៅក្នុងអំឡុងពេលធ្វើការ ឬក៏កន្លែងធ្វើការ ទើបយើងអាចធានាបានថាយើងនឹងមានសុខភាពល្អ និងចៀសឆ្ងាយពីការខ្វះជាតិទឹកក្នុងខ្លួន។
ប្រភព៖ lifehack អត្ថបទ៖ សោភា