កាលៈទេសៈដែលអ្នកមិនគួរប្រើទូរសព្ទដៃ

  • 2018-02-21 02:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ ទូរសព្ទ​ដៃ​ចល័ត ឬ​ក៏​ ស្មាត​ហ្វូន​ (Smart Phone )មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​ថា​អ្នក​ណា​ ក៏​មាន​ស្មាត​ហ្វូន​កាន់​សឹង​តែ​គ្រប់​គ្នា​ទៅ​ហើយ​។ ពិត​ណាស់ ទូរស័ព្ទ​ដៃ​ចល័ត នេះ​គឺ​ប្រៀប​ដូច​ជា​របស់​ដ៏​ពិសេស​មួយ​ដែល​ អាច​ជួយ​យើង​បាន​គ្រប់​យ៉ាង​ ហើយ​​មនុស្ស​មួយ​ចំនួន​លេងSmart Phone ស្ទើរ​តែ​គ្រប់​ពេល​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​សប្បាយ​ដើរ​មាន​កន្លែង​ចង់​ណែនាំ​ខ្លះ​ ​ដែល​អ្នក​មិន​គួរ​កាន់​ទូរសព្ទជាប់​ដៃ​រហូត​នោះ​​​ ព្រោះ​អាចនឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ពេលវេលា​ដ៏​មាន​តម្លៃ ។

១. ពេល​ភ្ងាក់ពីគេងភ្លាម

ប្រាកដ​ណាស់​អ្វី​ដែល​អ្នក​បើក​ភ្នែក​ឃើញ​មុន​គេនោះ គឺ​ជា​អេក្រង់​ទូរសព្ទ​មែន​អត់? ប្រសិន​បើ​អ្នក​គ្រាន់​តែ​សម្លឹង​មើល​ម៉ោង​នោះ​មិន​អី​ទេ ព្រោះការ​សម្លឹងមើលពន្លឺ​អេក្រង់​ទូរសព្ទអាច​ធ្វើ​ឲ្យ​សាច់ដុំ​ភ្នែក​របស់អ្នក​ឆាប់​ចុក​ហើយ​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​បញ្ហា​នៅ​ថ្ងៃ​មុខ​។

អ្នក​គួរ​តែ​ទទួល​យក​ពន្លឺ​ធម្មជាតិ​ពី​ព្រះ​អាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​ប្រសើរជាងពន្លឺ​ពី​អេក្រង់​ទូរសព្ទ ។

២.ពេលនៅតុ​ញ៉ាំអាហារ

តុ​អាហារ​គឺ​ជា​កន្លែង​សំខាន់​សម្រាប់ភ្ជាប់​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​ ដូច្នេះ​កុំ​ឲ្យ​ទូរសព្ទ​មក​កាត់​ផ្តាច់ទំនាក់​ទំនង​របស់អ្នកជាមួយនឹង​អ្នក​ខាង​ក្រៅ​អី​ ទម្លាក់​ទូរសព្ទចុះ​ហើយ​ផ្តោតទៅលើការ​សន្ទនា​ដ៏​សាមញ្ញ​ជាមួយ​នឹង​ដៃ​គូរ​ ឬ​អ្នក​នៅ​ជុំវិញ​តុ​អាហារ​ជារឿងដែលល្អជាង។

៣.នៅ​ក្នុង​បន្ទប់​ប្រជុំ

កិច្ច​ប្រជុំ​ជួនកាលពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់មែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​អ្នក​មិន​ដក​ត្រូវដកទូរសព្ទ​ចេញ​ពី​ក្នុង​ហោប៉ៅ​នោះ​ទេ។​​ ការ​ចុច​ទូរសព្ទ​អំឡុង​ពេល​ប្រជុំអាច​ធ្វើ​អ្នក​ដ៏​ទៃ​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​ពេល​វេលានិង​​ការងារ។ ​​​​​​ ​​

៤. អំឡុង​ពេល​បើក​បរ​

ចរាចរណ៍​កក​​ស្ទះ​គឺ​ធ្វើ​ឲ្យ​យើង​​ធុញទ្រាន់​ព្រោះត្រូវអង្គុយ​នៅ​ក្នុង​ឡាន​រាប់​ម៉ោង​ តែទោះជាកកស្ទះយ៉ាងណាក៏ដោយ​អ្នក​ពុំ​គប្បី​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​អំឡុង​ពេល​នោះ​ទេ។ មិនថាជាការឆ្លើយ​តប​សារ​ ​,ការតេទូរសព្ទជាវីដេអូក៏ដោយ , ការ​ធ្វើ​បែប​នេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​និង​អ្នកដទៃ​។

៥.នៅ​ក្នុង​បន្ទប់ទឹក​

អ្នក​ប្រហែល​ជា​គិត​ថា​ល្អ​ ប្រសិន​បើ​អ្នក​អង្គុយ​បត់ជើង​បណ្ដើរ​ចុច​ទូរស័ព្ទ​បណ្ដើរ​នោះ​ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ផ្តល់គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នកដោយមិនចាប់អារម្មណ៍​។ នៅក្នុងបន្ទប់ទឹកគឺជាបណ្តុំនៃបាក់តេរីគ្រប់ប្រភេទ ទោះបីជាអ្នកលាង​ដៃបន្ទាប់ពីបន្ទោរបង់ហើយមែនប៉ុន្តែបាក់តេរីទាំងនោះបានតោងស្អិតជាមួយនឹងទូរសព្ទអ្នករួចទៅហើយ ដូច្នេះពេលអ្នក​ប្រើប្រាស់វាគឺប្រៀបដូចជាយកមេរោគដាក់ជាប់ខ្លួនអីចឹង។

​​

បើ​អ្នក​មិន​មែន​ជាអ្នកញៀន​នឹង​ទូរសព្ទ​ទេគឺជា​ការ​ល្អ​ហើយ​ ប៉ុន្តែ​នេះ​ការចែករំលែកខាងលើនេះគ្រាន់​តែ​ជា​ការ​ដាស់​តឿន​ដល់​អ្នក​ដែល​កាន់​ទូរសព្ទ​ស្ទើរ​តែ​២៤ម៉ោង​តែ​ប៉ុណ្ណោះ​។ កុំ​បណ្ដោយ​ឲ្យ​របស់​ដ៏​តូច​មួយ​នេះ​ឃុំ​គ្រងអ្នក​​នៅ​ក្នុង​ប្រអប់​មួយ​អី​។


ប្រភព៖ gangbeauty ប្រែ​សម្រួល៖ chanvutha yin