ចង់ឃើញផ្កាសាគូរ៉ាដ៏ស្រស់ស្អាត កុំភ្លេចធ្វើតាមគន្លឹះទាំងនេះណា៎!!
- 2018-02-23 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឃើញផ្កាសាគូរ៉ាដ៏ស្រស់ស្អាត កុំភ្លេចធ្វើតាមគន្លឹះទាំងនេះណា៎!!
ចន្លោះមិនឃើញ
អ្នកដំណើរគ្រប់រូបពេលដែលបានទៅដល់ប្រទេសជប៉ុនហើយ គ្មានអ្នកណាដែលថាមិនចង់ គយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ានោះទេ តែពេលខ្លះទៅដល់ហើយអត់បានឃើញទៀត ក៏ព្រោះទៅខុសរដូវកាលរបស់វា គួរឲ្យស្ដាយណាស់។ ដើម្បីកុំឲ្យលើកក្រោយខកខានឱកាសល្អៗអញ្ចឹងទៀត លើកក្រោយមុននឹងទៅ សាកល្បងធ្វើតាមគន្លឹះមួយចំនួនដូចខាងក្រោមនេះម្តងមើល៍!
១. តាមដានឲ្យដឹងពីរដូវកាលរបស់ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ាចាប់ផ្ដើមរីកលូតលាស់យ៉ាងឆាប់រហ័សនៅពាក់កណ្តាលខែមិនា និងរុះរោយទៅវិញនៅពេលជិតដល់ ខែឧសភា។ ដោយសាររីកលូតលាស់នៃផ្កានេះប្រែប្រួលមិនទៀតទាត់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងខុសៗគ្នាទៅតាមតំបន់នីមួយៗនោះទើបប្រជាពលរដ្ឋជប៉ុន ធ្វើតែងតែធ្វើការប៉ាន់ស្មានពីរដូវកាលនៃផ្កានេះដូចទៅនឹងអាកាសធាតុយ៉ាងអញ្ចឹងដែរ។
២. ធ្វើការកក់ទុកមុនឲ្យរួចរាល់តាមដែលអាចធ្វើទៅបាន
បើគិតថាចង់ឃើញផ្កាសាគូរ៉ាឲ្យខានតែបាន មិនចង់ឲ្យខកខានដូចលើកមុនៗទេនោះ រួសរាន់រៀបចំកក់កន្លែងគេង និងជើងហោះហើរឲ្យបានរួចរាល់ទុកជាមុន។
៣. ស្នាក់នៅឲ្យបានច្រើនថ្ងៃ
លោកអ្នកគប្បីស្នាក់ឲ្យបានច្រើនថ្ងៃបន្តិចក៏ល្អដែរ ដើម្បីបង្កើនឱកាសនៃការគយគន់ផ្កាសាគូរ៉ាឲ្យបានគ្រប់គ្រាន់តែម្តង។ ត្រៀមទុកថា ករណីបើមានការអាក់រអួល ឬក៏ផ្កានេះរីកយឺត មិនបានរីកត្រឹមត្រូវតាមពេលដែលបានប៉ាន់ស្មានទុក នោះលោកអ្នកក៏អាចដូរផែនការទៅកម្សាន្តនៅកន្លែងផ្សេងជំនួសវិញបាន។
៤. ជិះរថភ្លើងឆ្លងកាត់
មានកន្លែងជាច្រើនដែលអាចមើលផ្កាសាគូរ៉ាបាន ដូច្នេះដើម្បីកុំឲ្យខាតពេល ច្រើនអ្នកអាចធ្វើដំណើរតាមរថភ្លើងចេញពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីគយគន់ទេសភាពផ្កាសាគូរ៉ាក៏បាន។
៥. ឡើងភ្នំ បើអ្នកគិតថាការធ្វើដំណើរតាមរថភ្លើងដើម្បីគយគន់ទេសភាពនៃផ្កាដ៏ស្រស់ត្រកាលនេះវាលឿនខ្លាំងពេក លោកអ្នកអាចធ្វើដំណើរឡើងទៅលើភ្នំដើម្បីគយគន់មើលសម្រស់ផ្កានេះឲ្យបានពេញភ្នែកក៏បានដែរ។
៦. នៅដល់យប់ជ្រៅបន្តិច
នៅពេលយប់ផ្កាសាគូរ៉ាក៏អាចបង្ហាញសម្រស់បានយ៉ាងស្រស់ស្អាតមិនចាញ់ពេលថ្ងៃដែរ។ កន្លែងដែលមានផ្កាសាគូរ៉ាស្អាតនោះគឺនៅតាមទន្លេមាត់ Meguro នៅក្នុងទីក្រុងតូក្យូ និងនៅឧទ្យាន Maruyama នៅក្នុងទីក្រុងក្យូតូ។
ប្រភព៖ smartertravel ប្រែសម្រួល៖ Khou Sophy