របស់ទាំង៥យ៉ាងដែលអ្នកមិនត្រូវទុកចោលនៅក្នុងឡាន
- 2018-04-15 02:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ទាំង៥យ៉ាងដែលអ្នកមិនត្រូវទុកចោលនៅក្នុងឡាន
ចន្លោះមិនឃើញ
ស្រីៗ ដែលប្រើប្រាស់រថយន្តសម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើររាល់ថ្ងៃ ដឹងអត់? ថារបស់ប្រើប្រាស់មួយចំនួនមិនអាចទុកចោលក្នុងរថយន្តបានទេ ពេលដែលរថយន្តចតនៅក្រោមកម្ដៅថ្ងៃក្តៅខ្លាំង។ ព្រោះរបស់ប្រើប្រាស់ទាំងអស់នោះ វាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។ ជាក់ស្តែង ដូចជារបស់របរមួយចំនួនខាងក្រោមនេះគឺត្រូវបានហាមដាច់ខាតតែម្តង៖
១. កំប៉ុងស្រ្ពៃយ៍បាញ់ខ្លួន៖ ពេលដែលទុកក្នុងឡានដែលមានកម្ដៅក្តៅខ្លាំងយូរទៅវានឹងបណ្ដាលឲ្យកំប៉ុងស្រ្ពៃយ៍ ផ្ទុះដូចជាគ្រាប់បែកយ៉ាងអញ្ចឹងដែរ។
២. Power Bank៖ ពេលដែលដាក់នៅក្នុងឡានពេលដែលមានកម្ដៅខ្ពស់នឹងធ្វើឲ្យ Power Bank ផ្ទុះដូចគ្រាប់បែកដែរ កាន់តែធំផ្ទុះកាន់តែខ្លាំង មិនថាទុកកំពុងប្រើ ឬទុកនៅស្ងៀមក៏ដោយ។ ដូច្នេះព្យាយាមយកវាដាក់ជាប់កាបូបជាប់ជានិច្ច ចៀសវាងការភ្លេចភ្លាំងទុកចោលក្នុងឡាន។
៣. ដែកកេះ៖ កុំឃើញវាមានរូបរាងតូចបែបនេះវាក៏បណ្ដាលឲ្យមានគ្រោះថ្នាក់មិនធម្មតាដែរ ពេលដែលវាឋិតនៅក្នុងឡានដែលមានកម្ដៅក្តៅខ្លាំង វាអាចនឹងធ្វើឲ្យឡានផ្ទុះបែកកញ្ចក់អស់ ព្រមទាំងធ្វើឲ្យមានអគ្គីភ័យផងដែរ។
៤. ទូរស័ព្ទដៃ៖ ថ្មដែលនៅក្នុងទូរស័ព្ទដៃក៏ផ្ទុះសាហាវមិនចាញ់ Power Bank ទោះបីជាវានៅក្នុង ទូរស័ព្ទក៏ដោយ ឲ្យតែស្ថិតនៅកន្លែងដែលមានកម្ដៅក្តៅខ្លាំងដូចនៅក្នុងឡានដែលយើងចតចោលក្រោមកម្ដៅថ្ងៃនេះឯង។
៥. បន្ទះជ័រសម្រាប់ទ្រាប់របស់របរផ្សេងៗ៖ បន្ទះជ័រនេះវានឹងរលាយ ហើយជាប់ស្អិតពេញលើធ្នើររថយន្ត ពិបាកនឹងលាងជម្រះឲ្យស្អាតដូចដើមវិញណាស់។
ប្រភព៖ gangbeauty ប្រែសម្រួល៖ Khou Sophy