ហាត់​ Yoga ដោយ​អាក្រាត​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​

  • 2018-02-26 09:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហាត់​ Yoga ដោយ​គ្មាន​សំលៀក​បំពាក់​អាច​នឹង​មិន​ងាយ​ស្រួល​សម្រាប់​មនុស្ស​ទូទៅ​ទេ​។​ ពេល​អ្នក​ម្រេច​ចិត្ត​ធ្វើ​ការ​ហាត់​ Yoga ស្រាត​បែប​នេះ​កាន់​តែ​មាន​ភាព​លំបាក​ពេល​ដែល​អ្នក​ធ្វើ​ការ​ហាត់​រួម​គ្នា​ជា​ក្រុម​។ ព្រោះ​មាន​ឥរិយាបថ​ខ្លះ​នៃ​ Yogaធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​​ថា​គ្មាន​ភាព​ជឿ​ជាក់​នៅ​ចំពោះ​មុខ​អ្នក​ហាត់​ដូច​គ្នា​។​

Rosie Rees ជា​ស្ត្រី​វ័យ​៣០​​ឆ្នាំ​ម្នាក់​ជន​ជាតិ​អូស្ត្រាលី​, បាន​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ហាត់​ Yoga អាក្រាត​កាយ​នេះ​ថា​៖ ការ​ហាត់​ Yoga ដោយ​ស្រាត​ស្ដាប់​ទៅ​ពិត​ជា​ចម្លែក​ណាស់​​សម្រាប់​នាង​។ តែ​ពេល​នាង​ចាប់​ផ្ដើម​វិធី​នេះ​ជា​លើក​ដំបូង​គឺ​នៅ​ក្នុង​បន្ទប់​របស់​នាង​ផ្ទាល់​បន្ទាប់​មក​នៅ​សួន​ច្បារ​ក្នុង​បរិវេណ​ផ្ទះ​របស់​នាង​វិញ​ម្ដង​។​ ជា​ដំបូង​ការ​ស្រាត​ហាត់​ Yoga បាន​ធ្វើ​ឱ្យ​​នាង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​រូប​រាង​​និង​ស្លាកស្នាម​ដែល​មាន​នៅ​លើ​ដង​ខ្លួន​របស់​នាង​​ក៏​ដូច​ជា​ក្បាល​ពោះ​ធ្លាក់យ៉ាក​ផង​ដែរ​។​​​ ប៉ុន្តែ​នាង​មិន​បោះ​បង់​ Yoga ទេ​ព្រោះ​នាង​ស្រឡាញ់​ចូល​ចិត្ត​ការ​ហាត់​ Yoga។ នាង​មាន​អារម្មណ៍​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ការ​ហាត់​, ធ្វើ​ឱ្យ​នាង​ភ្លេច​គិត​អ្វី​ដែល​នាង​ធ្លាប់​តែ​មិន​ពេញ​ចិត្ត​ និង​ទទួល​យក​ការ​ពិត​ទាំង​ឡាយ​ដែល​កើត​នៅ​លើ​ដង​ខ្លួន​របស់​នាង​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Yoga បាន​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​​និង​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ដែល​ជួយ​ឱ្យ​​ទំនាក់​ទំនង​ស្នេហា​ប្រសើរ​ជាង​មុន​មួយ​កម្រិត​ទៀត។​

ដោយ​យល់​ថា​ការហាត់​ Yoga ដោយ​អាក្រាត​នេះ​ឱ្យ​​ផល​ជា​វិជ្ជមាន​, Rosie ​មាន​បំណង​ចង់​បើក​ Yoga Club ​មួយ​ដោយ​មាន​គោលបំណង​ចង់​ជួយ​ស្ត្រី​ដូច​គ្នា​ឱ្យ​ចេញ​ផុត​ពី​បញ្ហា​ដែល​ស្ត្រី​ជួប​ប្រទះ​ជា​មួយ​រូបរាង​ខ្លួន​។ Rosie បាន​ចាកចេញ​ពី​ការងារ​​របស់​នាង​រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​សិក្សា​បន្ថែម​អំពី​ប្រវត្តិ​ និង​ការ​ហាត់​ Yoga ឱ្យ​កាន់​តែ​យល់​ច្បាស់​ពី​គំនិត​សំខាន់​នៃ​ Yoga។​

នាង​ក៏​ទទួល​បាន​ជោគ​ជ័យ​ដោយ​មាន​ស្ត្រី​ជា​ច្រើន​ចូល​រួម​ក្លឹប​ Yoga អាក្រាត​កាយ​របស់​នាង​នៅ​ប្រទេស​អូស្ត្រាលី​។​

“Yoga អាក្រាត​មិន​ត្រឹម​តែ​ជា​ Yoga ធម្មតា​នោះ​ទេ​​, គឺ​វា​នាំ​អ្នក​ធ្វើ​ដំណើរ​ជ្រៅ​ទៅ​កាន់​ទី​ជម្រៅ​ខាង​ក្នុង​ខ្លួន​អ្នក​", នាង​បន្ថែម។​ ​


ប្រភព៖ metro.co.uk ប្រែ​សម្រួល៖ Sin Sovannleakhena