ធ្លាប់​តែ​អង្គុយ​ផឹក​ ឥលូវ​ចង់​ចេះ​ពីរបៀប​ឆុង​កាហ្វេ​ម្ដង​​អត់​?

  • 2018-02-25 03:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​បច្ចុប្បន្ន​នេះ កាហ្វេ​ពិត​ជា​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង មិន​ថា​ជា​អ្នក​បរិភោគ ឬ​ក៏​អ្នក​បើក​ហាង​កាហ្វេ។ អ្នក​ខ្លះ​ចេះ​ផឹក​កាហ្វេ​យូរ​ៗ​ទៅ​ ក៏​មាន​អារម្មណ៍​ថា​ចង់​សាក​ចេះ​ធ្វើ​ខ្លួន​ឯង ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ចង់​បើក​មុខ​របរ​ហាង​កាហ្វេ​ខ្លួន​ឯង ។

ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​បើក​ហាង​កាហ្វេមួយ​ក៏​ត្រូវ​ចេះ​ពី​វិធី​ឆុង​កាហ្វេ​ ​ដែរ​។ ឥឡូវ​នេះ​បើ​ពិត​ជា​ចង់​ចេះ គឺ​ពិត​ជា​ងាយ​ស្រួល​ដោយ​សារ​តែ​មាន​ហាង​មួយ​ដែល​បង្ហាត់​បង្រៀន​ក្នុង​ការ​ឆុង​កាហ្វេ​សឹង​តែ​គ្រប់​ប្រភេទ ហើយ​ក្នុង​រយៈ​ពេល​ខ្លី និង​តម្លៃ​សមរម្យ​ទៀត​ផង នោះ​មាន​ឈ្មោះ​ថា Café Crème Coffee & Roastery។ ម្យ៉ាង​វិញ​ទៀត​នោះ ប្រសិន​បើ​អ្នក​ចង់​បាន​នូវ​គ្រាប់​កាហ្វេ​ដែល​មាន​គុណភាព អ្នក​ក៏​អាច​រក​បាន​នៅ​ទីនោះ​ផង​ដែរ។  

ទីតាំង៖ #៦៦ ផ្លូវលេខ១៥ បុរី​ពិភពថ្មី សែនសុខ ភ្នំពេញ ឬក៏​សាកសួរ​ព័ត៌មាន​តាម​រយៈCafeCrema  


អត្ថបទ៖ ដេមី