លំហាត់ប្រាណសាមញ្ញៗ!! ជួយឲ្យកំភួនជើងធំប្រែមកស្រឡូនស្អាតបាន!
- 2018-02-26 02:35:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំហាត់ប្រាណសាមញ្ញៗ!! ជួយឲ្យកំភួនជើងធំប្រែមកស្រឡូនស្អាតបាន!
ចន្លោះមិនឃើញ
កំភួនជើងធំគឺជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សស្រីទាំងឡាយ ព្រោះថាសាច់ដុំដែលនៅត្រង់នោះ គឺជាសាច់ដុំដែលពិបាកធ្វើឲ្យវាផ្លាស់ប្ដូររូបរាងណាស់។ ប៉ុន្តែ មិនមែនមានន័យថាធ្វើឲ្យវាផ្លាស់ប្ដូរមិនបានដែរ។ មានលំហាត់ប្រាណសាមញ្ញៗជាច្រើនដែលជួយធ្វើឲ្យកំភួនជើងប្រែមកស្រឡូនស្អាតបានដោយមិនចាំបាច់ប្រើឧបករណ៍ធំដុំអ្វីឡើយ គ្រាន់តែវាត្រូវការពេលវេលារៀងច្រើនជាងគេបន្តិចតែប៉ុណ្ណោះ។ ប្រសិនបើគិតថាអ្នកចង់ផ្លាស់ប្ដូរឲ្យមានជើងដែលស្រលូនស្អាតនោះ មកសាកល្បងលំហាត់នេះមើល៍ទៅ៖
១. លោតប្ដូរជើងទៅមុខទៅក្រោយដោយប្រើដុំទម្ងន់៖ ដៃទាំងសងខាងកាន់ដុំទម្ងន់ ដាក់ស្របនឹងដងខ្លួន ហើយលោតប្ដូរជើងទៅមុខទៅក្រោយ ម្តងឆ្វេងម្តងស្ដាំ កាយវិការដូចជាកំពុងរត់ ឬដើរទៅមុខយ៉ាងអញ្ចឹងដែរ។
២. ឈរចុងជើងឡើងចុះ៖ ឈរឲ្យត្រង់ខ្លួន ដាក់ជើងឲ្យស្មើរស្របគ្នា រួចបង្ហើបកែងជើងទាំងសងខាងឡើងទៅលើ ប្រើកម្លាំងចុងជើងដើម្បីទប់លំនឹងខ្លួនទាំងមូល រួចហើយដាក់កែងជើងចុះមកវិញ ធ្វើបែបនេះម្តងហើយម្តងទៀត ឡើងចុះៗ។
៣. រត់ឡើងជណ្តើរ៖ ព្យាយាមធ្វើបែបនេះពី១០ ទៅ ១៥នាទី ហើយចាប់២ ឬច្រើនជាងនេះ ក្នុង១សប្តាហ៍ បន្ទាប់មកអ្នកនឹងឃើញពីលទ្ធផល។ ចំពោះអ្នកដែលមានបញ្ហាជង្គង់ និងកជើង គប្បីកុំធ្វើលំហាត់ប្រាណនេះអី។
៤. ដើរចុងជើង៖ បង្ហើបកែងជើងបន្តិច រួចដើរទៅមុខដោយប្រើម្រាមចុងជើងដើម្បីទប់លំនឹងខ្លួន។ ដើរបែបនេះត្រឹម១នាទី ឈប់ម្តង រួចហើយធ្វើម្តងទៀត។
៥. លោតអន្ទាក់៖ វាមិនត្រឹមតែជួយឲ្យកំភួនជើងស្អាតទេ វាថែមទាំងជួយឲ្យបេះដូងដើរស្រួល និងមានតុល្យភាពផងដែរ។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy