អ្នក​ចូល​ចិត្ត​ទិញ​របស់​ Brand សុទ្ធ​តែ​ជា​មនុស្ស​ខ្ជះខ្ជាយ​មែន​ទេ?

  • 2018-02-26 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចាំ​បាន​ទេ​កាល​ពី​មុន​ពេល​មិន​ទាន់​មាន​ផ្សារ​ទំនើប​, ចូល​ចិត្ត​ទៅ​ Shopping នៅ​កន្លែង​ណា​ខ្លះ?​ ចុះ​ឥឡូវ​មាន​ទាំង​ផ្សារ​ទំនើប​មាន​ទាំង​ របស់ប្រើប្រាស់​ Brand ថ្លៃ​ៗ​ហើយ​ស្អាតៗ​​ទៀត​,ហើយ​សម្រាប់​ ​Brand ណា​ខ្លះ​ដែល​ត្រូវ​នឹង​ fashion mood របស់​អ្នក​ ឬ​ក៏​ចូល​ចិត្ត​ទៅ​ជាង​គេ?​

សម្រាប់​ខ្ញុំ​និយាយ​រួម​តាំង​ពី​ពិភព​ Brand ខោអាវ​ចូល​មក​គឺ​មិន​ដែល​ជាប់​ចិត្ត​ Brand ណា​ដូច​ Brand Mango ទេ។ អត់​លុយ​សុខចិត្ត​ទ្រាំ​។ មិន​ចំណាយ​លើ​ Brand ណា​ផ្សេង​ក្រៅ​ពី​ Mango នេះ​ទេ។​ តែ​មិន​មែន​មាន​ន័យ​ថា​ Brand ផ្សេង​មិន​ល្អ​ទេ​, កុំ​យល់​ច្រឡំ!

ដឹង​ថា​ហេតុ​អី​បាន​ជា​អញ្ចឹង​ទេ?​ ព្រោះ​ថា​លុយ​ពិបាក​រក, ហើយ​មាន​លុយ​ឯណា​អង្គុយ​តែ​ទិញ​មិន​ស្វាង​នោះ?​ អញ្ចឹង​ហើយ​ក៏​កើត​គំនិត​ចំណាយ​លុយ​យូរ​ៗ​ម្ដង​ទៅ​លើ​របស់​ Brand ដូច​ជា​ Brand Mango នេះ​ដោយ​សារ​តែ​វា​មាំ​ហើយ​ពាក់​មិន​ងាយ​ស៊ាំ។​

អ្នក​ចូល​ចិត្ត​ប្រើ​របស់​ Brand មិន​មែន​មាន​ន័យ​ថា​លុយ​ចាយ​មិន​អស់​ខ្ជះខ្ជាយ​ទេ​,​ តែ​​​មាន​ន័យ​​ថា​គេ​ចេះ​ចំណាយ​លុយ​ដែល​រក​បាន​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​រីក​រាយ​នឹង​អ្វី​ដែល​គេ​ចង់​បាន​។ ភាគ​ច្រើន​ Brand និង​ Style អី​នឹង​មិន​សំខាន់​សម្រាប់​អ្នក​គ្មាន​ Fashion mood ទេ។ តែ​ Fashion មាន​ន័យ​សម្រាប់​យុវវ័យ​សម័យ​ថ្មី​ដែល​មាន​ style ផ្ទាល់​ខ្លួន​។​ ហើយ​ហេតុ​ដែល​ក្មេង​ៗ​សម័យ​នេះ​ចូល​ចិត្ត​ Brand ខុស​ៗ​គ្នា​ព្រោះ​ពួក​គេ​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា​។ ហើយ​​ Brand នៅ​លើ​ទី​ផ្សារ​ទាំង​នោះ​គឺ​អ្វី​ដែល​បញ្ជាក់​ពី​style ខុស​ៗ​គ្នា​របស់​យុវវ័យ។

មនុស្ស​មួយ​ចំនួន​​មាន​ style ផ្ទាល់​ខ្លួន​​តែ​មិន​ចង់​ចំណាយ​ទៅ​លើ​ខោអាវ​​របស់​ Brand ណា​មួយ​ក៏​មិន​មាន​អ្វី​ខុស​ដែរ​។ តែ​អ្វី ដែល​ពិបាក​គឺ​ពេល​ដើរ​ Shopping ម្ដង​ៗ​គឺ​ចំណាយ​ពេល​ដើរ​រក​របស់​ដែល​ត្រូវ​នឹង​ Style របស់​ខ្លួន​ហើយ​នៅ​ឈរ​ត​ថ្លៃ​ទៀត​។​ ពេល​ខ្លះ​យក​មក​ពាក់​មិន​ត្រូវ​ចិត្ត​ទៀត​ពាក់​មិន​បាន​ប៉ុន្មាន​ទុក​ចោល​។ តែ​ភាព​ខុស​គ្នា​ពេល​បាន​ដើរ​ចូល​ហាង​ Brand សំលៀក​បំពាក់​ដែល​ត្រូវ​ style ការ​ស្លៀក​ពាក់​របស់​ខ្លួន​ហើយ​មាន​អារម្មណ៍​ថា​​ចង់​បាន​ទាំង​ហាង​តែ​ម្ដង​។ ហើយ​នោះ​ទើប​ជា​អ្វី​ដែល​យើង​នឹង​ពាក់​បាន​យូរ​។​​

សង្ឃឹម​ថា​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ទិញ​ខោ​អាវ​ដោយ​មិន​ចំណាយ​លុយ​ទិញ​យក​ទៅ​ទុក​ចោល​ក្នុង​ទូរ​។​ ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​ដោយ​ផ្ទាល់​។ ​ ​​


អត្ថបទ៖ Sin Sovannleakhena