ប្រយោជន៍ ២យ៉ាងនៃទឹកនោមដែលយើងនឹងស្មានមិនដល់ ...
- 2018-02-27 07:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយោជន៍ ២យ៉ាងនៃទឹកនោមដែលយើងនឹងស្មានមិនដល់ ...
ចន្លោះមិនឃើញ
ពិតមែនហើយ មនុស្សយើងរាងអៀនខ្មាសតិចពេលនិយាយពីរឿងនៅក្នុងបន្ទប់ទឹក។ អ្នកខ្លះគិតថាវាជារឿងគួរឲ្យខ្ពើមទៀតផង ប៉ុន្តែអ្នកណាទៅដឹង? អ្នកនឹងស្រឡាំងកាំងនៅពេលដែលដឹងថាទឹកនោមក៏មានប្រយោជន៍របស់វាដែរ បើយោងតាមការពិសោធន៍របស់អ្នកជំនាញមួយចំនួន។ អ្នកជំនាញបានបកស្រាយថាទឹកនោមរបស់ពួកយើងគឺគ្មានមេរោគ និងជាតិពុលអ្វីឡើយ។ ទឹកនោមយើងគឺធ្វើឡើងដោយគ្លុយកូសអាមីណូអាស៊ីត និងអេឡិចត្រូលីតដែលអាចជួយដល់សុខមាលភាពយើង។
ខាងក្រោមនេះជាគុណប្រយោជន៍ទាំងពីរយ៉ាងរបស់ទឹកនោមយើង៖
១. ជួយលាងរបួស
អ្នកជំនាញបាននិយាយថាយើងអាចយកទឹកនោមមកលាងរបួសបាន។ វាជាការព្យាបាលបន្ទាន់នៅពេលដែលយើងគ្មានរបស់របរព្យាបាលនៅជិតខ្លួន យើងអាចយកទឹកនោមដែលទើបតែនោមថ្មីៗមកលាងរបួសបាន។ បើយើងមិនអាចនោមខ្លួនឯងបាន យើងអាចសុំទឹកនោមពីអ្នកផ្សេងដែលយើងជឿទុកចិត្តថាគេគ្មានជំងឺក៏បាន។
២. ធ្វើឲ្យស្បែកមានសុខភាពល្អ
តើអ្នកធ្លាប់ដឹងទេថាទឹកនោមមានគុណប្រយោជន៍ក្នុងការកម្ចាត់ប៉ារ៉ាសិត? នេះគឺជាអ្វីដែលអ្នកគួរស្វែងយល់។ ទឹកនោមគឺជួយឲ្យស្បែកមានជាតិសំណើម និងធ្វើឲ្យស្បែកទន់។ យកទឹកនោមដែលទើបនឹងនោមថ្មីៗមកដុសខាត់លើស្បែករបស់អ្នក។ ជាការល្អបន្ទាប់ពីខាត់រួចគួរទុកចោលប្រហែល២ម៉ោង សឹមលាងជម្រះ។ កុំបារម្ភ ការលាបទឹកនោមនៅលើស្បែកគឺមិនធុំក្លិនច្អេះឡើយ។
ប្រភព៖ topnaturalmedicaments ប្រែសម្រួល៖ Som Samdaneath