នៅក្នុងដំណាក់កាលស្រីស្អាត តើថាំងចេងអាចឆ្លងផុតដែរឬទេ?
- 2018-02-23 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្នុងដំណាក់កាលស្រីស្អាត តើថាំងចេងអាចឆ្លងផុតដែរឬទេ?
ចន្លោះមិនឃើញ
ភាពយន្តបុរាណចិន “ដំណើរផ្សងព្រេងទៅលោកខាងលិច” ដែលមានល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា មិនថាជាប្រភេទរឿងភាគ ឬក៏ជាប្រភេទខ្សែភាពយន្តខ្លីនោះទេ។ ប៉ុន្តែសម្រាប់ក្នុងឆ្នាំថ្មី ២០១៨នេះ ក៏នឹងមានភាពយន្តខ្នាតធំ រឿង "ស្ដេចស្វាស៊ុនអ៊ូខុង វគ្គ ៣” ដែលដក់ស្រង់ចេញពីឈុតឆាកខ្លះនៃសាច់រឿងទាំងមូល នៅត្រង់ វគ្គ នគរស្រីលវោ ។ក្រៅពីតួអង្គស្ដេចស្វា ស៊ុនអូខុង អ្នកតាមដានរឿងនេះ ក៏ចាប់អារម្មណ៍ជានិច្ចដែរពីតួអង្គដ៏សំខាន់មួយទៀត គឺ ថាំងចេង។ តែនៅក្នុងភាគនេះតើថាំងចេងអាចឆ្លងផុតដំណាល់ស្រីស្អាតដែលជារាជនីដ៏ស្រស់ស្អាតបានដែលឬទេ? ហើយរវាងសេចក្ដី ស្នេហា និងការធ្វើដំណើរបន្តទៅមុខដើម្បីជួយសង្គ្រោះសត្វ តើ លោកសង្ឃថាំងចេង នឹងជ្រើសរើសយកមួយណា?
នៅក្នុងរឿងនេះ នឹងធ្វើអ្នកទស្សនាគ្រប់គ្នាសើចក្អាកក្អាយជាមិនខានជាមួយភាពកំប្លុកកំប្លែងរបស់កូនសិស្សទាំងបីជាពិសេសនោះគឺ ជ្រូកប៉ាចេ ដែលមានទោសធ្ងន់គុណនឹង២ ក៏ព្រោះតែជាបុរសមុខយ៉ាប់ជាងគេ។
ហើយប្រសិនបើចង់យល់ពីស្នេហាពិតលើលោកនេះយ៉ាងណានោះ កុំភ្លេចមកទស្សនា រឿងស្តេចស្វា ស៊ុន អ៊ូខុង វគ្គ នគរស្រីលវោ ។ ដែលនឹងចាប់បញ្ចាំង នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៨ នេះ នៅគ្រប់រោងកុងទាំងអស់។
អត្ថបទ៖ chanvutha yin