«Long After Dark»កន្លែង​រ៉ូមែនទិច​សម្រាប់​ពេល​រាត្រី

  • 2018-02-27 07:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​រាត្រី​ ចង់​រក​កន្លែង​អង្គុយ​លេង​នៅ​កន្លែង​ដែល​មាន​បរិយាកាស​បែប​ស្ងប់​ស្ងាត់​មាន​ តន្ត្រី​កំដរ​អារម្មណ៍ អាច​មក​រក​បាន​នៅ​​ម្ដុំ​ផ្សារ​ទួលទំពូង​។ ព្រោះថា​ឥឡូវ​នេះ​សម្បូរ​ទៅ​ដោយ​ហាង​ផ្សេង​ៗ​ដែល​មាន​លក្ខណៈ​ជា​ហាង​ក្នុង​ស្រុក ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ពិត​មែន។ ថ្មី​ៗ​នេះ​មាន​ហាង​មួយ​ដែល​មាន​ឈ្មោះ​ថា​«long after dark»​ដែល​មាន​ការ​តុបតែង​ដោយ​ឈើ ​ភ្លើង​ពណ៌​​ស្រទុំ ស្រប​ជាមួយ​នឹង​តន្ត្រី​យ៉ាង​រណ្ដំ​ចិត្ត ​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​រៀយ​ៗ។

ហាង​នេះ​មាន​២​ជាន់ ដោយ​ជាន់​ខាង​លើ គឺ​អាច​អង្គុយ​លេង​នៅ​កន្លែង​គ្មាន​ដំបូល និង​មើល​ទេសភាព​ពេល​រាត្រី​ក្នុង​ប្លុក​ទួលទំពូង​នោះ​ផង​ដែរ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​រក​បាន​នូវ​ភេសជ្ជៈ និង​មុខ​ម្ហូប​សម្រាប់​អាហារ​សម្រន់ និង​អាហារ​ពេល​ល្ងាច​ជា​ច្រើន​មុខ​ទៀត​ផង។

  ទីតំាង៖ #៨៦ ផ្លូវលេខ៤៥០ ទួលទំពូង។

Long After Dark  


អត្ថបទ៖ ដេមី