ផលប៉ះពាល់ធំមួយបានកើតឡើងបន្ទាប់ពីប្រើម៉ាសពណ៌ខ្មៅ
- 2018-02-28 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ធំមួយបានកើតឡើងបន្ទាប់ពីប្រើម៉ាសពណ៌ខ្មៅ
ចន្លោះមិនឃើញ
ម៉ាសបកមុនខ្សាច់លើមុខពណ៌ខ្មៅគឺងាយរកទិញណាស់។ ហើយវាដែលមានសភាពស្អិតនៅលើមុខជាប់ដូចជាកាវអញ្ចឹង។ ដែលពេលបកមកមានជាប់ទៅដោយមុនខ្សាច់មកជាមួយផងដែរ។ តើវាមានផលប៉ះពាល់ដែលឬអត់?
អ្នកដែលធ្លាប់បានប្រើម៉ាសប្រភេទនេះពីមុនបាននិយាយថាវាពិតជាមានការប្រែប្រួលគួរឱ្យកត់សម្គាល់មែន។ គ្រឿងផ្សំចម្បងគឺធ្យូងដែលគេតែងយកមកដុះធ្វើឱ្យធ្មេញសរ, ដែលអាចស្រូបយកជាតិពុលពីស្បែកមុខ។
ហេតុអ្វីបានជាម៉ាសពណ៌ខ្មៅមានការពេញនិយម?
-វាងាយប្រើដោយលាបទុកចោលលើមុខ១៥ទៅ៣០នាទី
-ទុកឱ្យស្ងួតរួចបកចេញ
-បើសិនជាអ្នកមានស្បែកមុខមានជាតិខ្លាញ់ច្រើនម៉ាសនឹងជួយកម្ចាត់ជាតិខ្លាញ់បានផងដែរ។
ផលប៉ះពាល់អាក្រក់មាន៖
-វាបង្កភាពឈឺចាប់លើស្បែកមុខពេលបកចេញ
-ចំពោះអ្នកដែលមានស្បែកមុខឆាប់មានការប្រតិកម្មគួរកុំសាកល្បង
-បង្កស្នាមក្រហមបន្ទាប់ពីបកម៉ាសចេញ។
អត្ថបទ៖ Sin Sovannleakhena