គួរតែផ្លាស់ប្ដូរទម្លាប់ទាំងនេះ បើមិនចង់ឲ្យទម្ងន់ឡើងរហូតនោះ
- 2018-03-06 04:08:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរតែផ្លាស់ប្ដូរទម្លាប់ទាំងនេះ បើមិនចង់ឲ្យទម្ងន់ឡើងរហូតនោះ
ចន្លោះមិនឃើញ
មានកត្តាជាច្រើនដែលធ្វើឲ្យទម្ងន់របស់អ្នកឡើង ដោយអ្នកមិនបានដឹង ហើយពេលខ្លះអ្នកប្រឹងរកវិធីជាច្រើនដើម្បីកម្ចាត់ភាពធាត់ទាំងនោះចេញពីខ្លួន។ ដើម្បីឲ្យការបញ្ចុះទម្ងន់ អ្នកត្រូវលះបង់ទម្លាប់អាក្រក់ចោលខ្លះ ហើយចាប់ផ្ដើមរបៀបរស់នៅដែលមានសុខភាពល្អ ដូចជាការរបបនៃការញ៉ាំអាហារដែលមានសុខភាព និងលំហាត់ប្រាណទៀងទាត់។ របបនៃការញ៉ាំអាហារក៏ជាកត្តាដែលជួយអ្នកអាចរក្សារាងកាយដែលអ្នកបាន បានដែរ។ នៅខាងក្រោមនេះ អ្នកនឹងឃើញនូវវិធីដ៏ងាយស្រួលក្នុងការសម្រកទម្ងន់ ហើយអ្នកគ្រាន់តែត្រូវធ្វើតាម ឲ្យបានទៀងទាត់តែប៉ុណ្ណោះ៖
១. ញ៉ាំអាហារសុខភាព
អ្នកគួរតែទទួលទានអាហារធម្មជាតិដែលមានសុខភាពល្អដូចជា ផ្លែឈើ បន្លែ បៃតង សាច់ទឹកដោះគោ និង ស៊ុត ហើយគួរតែជៀសវាង ឲ្យបានប្រភេទអាហារ fast food ស្រា កាហ្វេនិង បង្អែម។ មានតែវិធីនេះទេដែលអ្នកអាចលាងសម្អាតរាងកាយរបស់អ្នកនិងប្រព័ន្ធរំលាយអាហាររបស់អ្នកបានល្អ ។
២.ផឹកទឹកឱ្យបានច្រើន
ដូចដែលយើងដឹងថាទឹកមានសារៈសំខាន់ចំពោះរូបកាយយើង ហើយទឹកក៏មានតួនាទី ក្នុងប្រព័ន្ធរំលាយអាហារដែរ ដូចនេះអ្នកគួរទទួលទានទឹកឲ្យបានច្រើន ជាពិសេសប្រសិនបើអ្នកធ្វើលំហាត់ប្រាណ។ ក្រុមអ្នកជំនាញបានណែនាំឱ្យផឹក ៨ កែវក្នុងមួយថ្ងៃ។
៣. ជៀសវាងការទុកឲ្យឃ្លានខ្លាំង
ជៀសវាងបង្អត់អាហារខ្លួនឯង ឬក៏ទុកឲ្យខ្លួនឯងឃ្លានខ្លាំងក្នុងរយៈពេលយូរ វាមិនអាចជួយក្នុងការសម្រកទម្ងន់នោះទេ ហើយការធ្វើបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងទៀត។
៤. កុំរំលងអាហារពេលព្រឹក
យើងទាំងអស់គ្នាដឹងថាអាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតសម្រាប់ផ្ដល់ថាមពលពេញមួយថ្ងៃ។ ប្រសិនបើអ្នកមិនបានទទួលទានអាហារពេលព្រឹក អាចនឹងធ្វើឲ្យអ្នកញ៉ាំច្រើន ឬលើសចំនួននៅពេលថ្ងៃ។
៥. បន្ថែមសារជាតិប្រូតេអ៊ីន
សារជាតិប្រូតេអ៊ីនក៏សំខាន់ណាស់សម្រាប់សុខភាពដែរ ដូចនេះអ្នកគួរតែរៀបចំអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់របស់អ្នកជាមួយនឹងអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនហើយវានឹងជួយអ្នកបញ្ចុះទម្ងន់និងរក្សាសុខភាពរបស់អ្នក។
៦. កាត់បន្ថយភាពស្រ្តេស
នៅពេលដែលអ្នកមានអារម្មណ៍ ស្រ្តេស ឬក៏ធុញថប់នោះ អ្នកប្រាកដជាមានអារម្មណ៍ថាឃ្លានគ្រប់ពេល ហើយក៏ធ្វើអ្នកមិនអាចគ្រប់គ្រង់ទៅការញ៉ាំដែលជាហេតុធ្វើឲ្យទម្ងន់អ្នកឡើងដោយមិនដឹងខ្លួន។
៧. រកពេលវេលាសម្រាប់គេងឲ្យត្រឹមត្រូវ
រាងកាយរបស់អ្នកត្រូវការគេងដើម្បីបន្ថយភាពតានតឹងសម្រាកសាច់ដុំនិងដុតកាឡូរី។ ព្យាយាមដេកយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ។ ការគេងនឹងធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អនិងជួយសម្រួលដល់ការសម្រកទម្ងន់ផងដែរ។
ប្រភព៖ gofit-stayfit ប្រែសម្រួល៖ chanvutha yin