គន្លឹះ​សំខាន់ៗ!!​មានប្រយោជន៍!! សម្រាប់​អ្នក​ចង់​ទៅ​កម្សាន្ត​នៅ​ប៉ែក​អឺរ៉ុប!!

  • 2018-03-05 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ឆ្ងាយ​ម្តង​ៗ ជា​ពិសេស​នៅ​ប៉ែក​អឺរ៉ុប​ មិន​ថា​វា​ជា​លើក​ទី​មួយ ឬ​ក៏​លើក​ទី​ប៉ុន្មាន​ឡើយ កំហុស​ឆ្គង​តិច ឬ​ច្រើន​គឺ​តែង​តែ​កើត​មាន​ជារឿយៗ មិន​ដែល​ខាន។ ដើម្បី​ឲ្យ​ចៀស​ផុត​ពី​កំហុស​ឆ្គង​​​​ដែល​បង្ក​ឲ្យ​ខូច​បរិយាកាស​នៃ​ដំណើរ​កម្សាន្ត​របស់​អស់​លោក​អ្នក​នោះ គប្បី​យល់​ដឹង​ពី​គន្លឹះ​ពិសេស​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​​របស់​លោក​អ្នក​កាន់​តែ​រីក​រាយ​ថែម​ទៀត។ 

១.​ ពិនិត្យ​មើល​តម្រូវ​ការ​ទិដ្ឋាការ៖ គប្បី​ឆែក​មើល​ជា​មុន​ថា​តើ​តំបន់​ដែល​អ្នក​បម្រុង​នឹង​ទៅ​កម្សាន្ត​នោះ ​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ទេសចរណ៍​ឬ​ក៏​អត់? ព្រោះ​ថា​មាន​ប្រទេស​មួយ​ចំនួន​គឺ​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​នេះ​ បើ​គ្មាន​ទេ​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​គេ​ឡើយ។ 

២.​ ទៅ​កម្សាន្ត​ឲ្យ​ខុស​ពី​រដូវ​កាល​ដែល​គេ​និយម៖ ការ​​ដែល​ទៅ​ខុស​ពី​រដូវ​កាល​ដែល​គេ​និយម​ នោះ​លោក​អ្នក​អាច​នឹង​​កាត់​បន្ថយ​ចំណាយ​បាន​យ៉ាង​ច្រើន​ទៅ​តម្លៃ​នៃ​ការ​ស្នាក់​នៅ សំបុត្រ​យន្ត​ហោះ សំបុត្រ​រថភ្លើង ជាដើម។ ជា​ពិសេស​អាច​ជៀស​ផុត​ពី​ដំណើរ​កម្សាន្ត​ដែល​មាន​មនុស្ស​ច្រើន​កុះករ អ៊ូអរ​ជ្រុល​។

៣.​ ធ្វើ​ការ​កក់​ទុក​ជា​មុន៖ ការ​កក់​ទុក​ជា​មុន​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពិសេស​នៅ​រដូវ​កាល​ទេសចរណ៍​ក្នុង​ការ​ទទួល​បាន​កន្លែង​ស្នាក់​នៅ ​និង​ដំណើរ​កម្សាន្ត​ដ៏​រីករាយ។

៤.​ យក​ស្បែក​ជើង​ណា​ដែល​ងាយ​ស្រួល​ពាក់​ដើរ៖ ដំណើរ​កម្សាន្ត ភាគ​ច្រើន​គឺ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង បើ​អ្នក​ពាក់​ស្បែក​ជើង​ដែល​ទន់ ងាយ​ស្រួល​ដើរ​មិន​ឈឺ​ជើង​នោះ​កាន់​តែ​ប្រសើរ។

៥.​ ស្នាក់​នៅ​កន្លែង​តែ​មួយ​ឲ្យ​បាន​យូរ៖ ចំណេញ​លុយ! ថែម​ទាំង​អាច​ស្វែង​យល់​ពី​តំបន់​នោះ​កាន់​តែ​ច្បាស់​ថែម​ទៀត។

៦.​ មិន​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ Credit Cards ពេក​ទេ៖ នៅ​តំបន់​មួយ​ចំនួន​នៅ​អឺរ៉ុប គឺ​ប្រើ​លុយ​សុទ្ធ មិន​ប្រើ Credit Cards ឡើយ។​ លោក​អ្នក​គប្បី​ដូរ​លុយ​សុទ្ធ​មួយ​ចំនួន​យក​ទៅ​តាម​ខ្លួន ​ក៏​ល្អ​ម្យ៉ាង​ដែរ។


ប្រភព៖ ordinarytraveler ប្រែ​សម្រួល៖ Khou Sophy