កម្មវិធី​រូបថត​ដំបូងៗ​នៅ​កម្ពុជា Early Photography in Cambodia

  • 2018-03-06 03:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ឃើញ​រូប​ថត​អង្គរវត្ត​ដំបូងៗ​ទេ? ចង់​ដឹង​ថា​ពីមុន​ប្រទេស​កម្ពុជា​យើង​មាន​សភាព​បែប​ណា​ទេ? អាច​ចូល​រួម​កម្មវិធី​រូបថត​ដំបួងៗ​នៅ​កម្ពុជា​បាន​ដោយ​សេរី​នៅ ថ្ងៃ​សុក្រ ទី៩ ខែ​មីនា ម៉ោង ៥៣០ ដល់ ៧ ល្ងាច នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​សាខា​ខាង​ត្បូង​វិមាន​ឯករាជ្យ អគារ​លេខ ១៨៤ មហាវិថី​ព្រះ​នរោត្តម សាលSrey Dim (ជាន់​ទី​៤) ។​ បាឋកថានេះ សិក្សាអំពីរូបថតដំបូងៗដែលបានថតនៅកម្ពុជា ។ អ្នកថតរូបដំបូងៗនៅកម្ពុជា នាពាក់កណ្តាលសតវត្សទី ១៩ គឺមានជនជាតិបរទេសមួយចំនួន មកពីសាយហ្គននិងកន្លែងផ្សេងៗទៀត ហើយក៏មានអ្នកថតរូបកំសាន្តក្នុងស្រុកមួយចំនួនផងដែរ តែគេមិនមែនជាអ្នកថតរូបអាជីពនោះទេ ។

អ្នកថតរូបជនជាតិស្កុតឡេន លោក John Thomson បានមកទស្សនាប្រាសាទអង្គរវត្តនៅដើមឆ្នាំ ១៨៦៦ និងបានថតផ្តិតយករូបភាពដំបូងគេនៅទីនោះ ។ បួនខែក្រោយមក លោក Emile Gsell ត្រូវបានតំណាងអាណាព្យាបាលបារាំងប្រចាំនៅកម្ពុជា លោក Ernest Doudart de Lagree អញ្ជើញគាត់ពីសាយហ្គនដើម្បីមកថតរូបអង្គរវត្ត ។ ពេលនោះ គឺកំពុងចំពេលមានជម្លោះស្តីពី «ម្ចាស់» របស់អង្គរ រវាងភាគី កម្ពុជា សៀម និង បារាំង ។

សម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់​ រូបថតដំបូងៗនៅកម្ពុជា Early Photography in Cambodia


អត្ថបទ៖ Sey