ហេតុផល៥យ៉ាង! ដែល​អ្នក​គួរ​តែ​ជិះ​កង់​កម្សាន្ត!​ ពេល​បាន​ទៅ​ដល់​កោះ «JEJU» !!!

  • 2018-03-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ ទេសភាព​ជួរ​ភ្នំ​ដ៏​ស្រស់​ត្រកាល និង​ចម្ការ​ក្រូច​ជា​ជួរ​ៗ វែង​ផុតកន្ទុយភ្នែក កោះ​«JEJU» ជា​កន្លែង​មួយ​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កូរេ ដែល​​អ្នក​ទេសចរ​គ្រប់​រូប​តែង​តែ​ស្រមៃ​គិត​ដល់​ជានិច្ច។ ការ​ជិះ​កង់​គឺ​ជា​មធ្យោបាយ​ប្រសើរ​បំផុត ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ជ្រើស​រើស​យក ពេល​ដែល​បាន​មក​ដល់​កោះ​មួយ​នេះ​។

១. គយគន់​ទេសភាព​បាន​សព្វ​ជ្រុង​ជ្រោយ៖ ល្បឿន​កង់​គឺ​យឺត​ជាង​ឡាន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ ដូច្នេះ រាល់​ទេសភាព​នៃ​កោះ​ទាំង​មូល​គឺ​មិន​អាច​រលង​ពី​ភ្នែក​របស់​លោក​អ្នក​បាន​ឡើយ។

២. ជួយ​សន្សំ​សំចៃ៖ ចំពោះ​ការ​ជួល​កង់​ជិះ​ពេញ​មួយ​ថ្ងៃ​មាន​តម្លៃ​ត្រឹមតែ ២៥,០០០​វ៉ុន (ប្រហែល​២៣.១១​ដុល្លារ)​ តែ​ប៉ុន​ណោះ គឺ​ថោក​ជាង​តម្លៃ​នៃ​ការ​ជួល​ឡាន ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ឆ្ងាយ​ណាស់។

៣. បរិយាកាស​ល្អ៖ ជិះ​កង់​បណ្ដើរ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​បណ្ដើរ អារម្មណ៍​ស្រស់​ស្រាយ​រក​និយាយ​មិន​ត្រូវ។

៤. ទៅ​ដល់​សឹង​គ្រប់​កន្លែង​តាម​ការ​ប្រាថ្នា៖ កោះ JEJU ជា​កោះ​ដ៏​ធំ​មួយ​នៅ​កូរ៉េ ដែលមានប្រវែង២៤៤គីឡូម៉ែត្រ ឯណោះ។ ការដែល​អ្នក​បាន​ទៅ​ដល់​ស្ទើរ​តែ​គ្រប់​កន្លែង​នៃ​កោះ​ តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក​នោះ​ គឺ​ចាត់​ទុក​ជា​ការ​កម្សាន្ត​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ហើយ។

៥. វា​មិន​មែន​ជា​រឿង​ដ៏​លំបាក​ដូច​ដែល​អ្នក​ធ្លាប់​បាន​គិត​ឡើយ៖ គ្រាន់​តែ​ឮ​ថា ២៤៤គីឡូម៉ែត្រ អ្នក​ប្រហែល​ជា​គិត​ថា​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​គឺ​ទៅ​មិន​រួច​ឡើយ​មែនទេ? តែ​តាម​ពិត​ទៅ​គឺ​មិន​អញ្ចឹង​ឡើយ ការ​ជិះ​កង់​នេះ​ជួយ​សន្សំ​សំចៃ​បាន​ច្រើន ព្រម​ទាំង​ជួយ​ដល់​បរិស្ថាន​បាន​ទៀត​ផង។​​


ប្រភព៖ weegypsygir ប្រែ​សម្រួល៖ Khou Sophy