តើការប្រើប្រាស់ទូរសព្ទ ឬក៏ កុំព្យូទ័រមុនពេលគេងនឹងមានផលប៉ះពាល់អ្វីខ្លះដល់ដំណេកអ្នក?
- 2018-03-07 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការប្រើប្រាស់ទូរសព្ទ ឬក៏ កុំព្យូទ័រមុនពេលគេងនឹងមានផលប៉ះពាល់អ្វីខ្លះដល់ដំណេកអ្នក?
ចន្លោះមិនឃើញ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរសព្ទដៃ ស្មាតហ្វូន(Smartphone)បានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់មនុស្សជំនាន់ក្រោយ ពោលគឺទូរសព្ទដៃមិនឃ្លាតពីខ្លួន។ អ្នករាល់គ្នាតែងតែឆែកទូរសព្ទសឹងតែគ្រប់ពេលក្នុងមួយថ្ងៃ។ ហើយមនុស្សជាច្រើនក៏បានដឹងហើយដែរថាទម្លាប់បែបនេះគឺជះឥទ្ធិពលដល់កត្តាសុខភាពជាខ្លាំង។
តើអ្នកធ្លាប់ចាប់អារម្មណ៍ដែរឬទេថាអ្នកមិនអាចគេងលក់ស្រួលក្រោយពេលចំណាយពេលប៉ុន្មានម៉ោងក្នុងការមើលទូរសព្ទ ឬមួយក៏អ្នកមិនមានអារម្មណ៍ថាងងុយគេងសោះនៅពេលដែលអ្នកមើលទូរសព្ទ ឬក៏គ្រឿងអេឡិចត្រូនិកផ្សេងទៀត?
ហេតុនេះហើយយើងនឹងធ្វើការពន្យល់អ្នកថាមូលហេតុនោះជាអ្វី។
-ប៉ះពាល់ដល់ប្រព័ន្ធរំញោចប្រសាទ
ផលប៉ះពាល់ដ៏សាមញ្ញមួយនៃការដែលមើលអេក្រង់ពន្លឺភ្លឺនៅមុនពេលចូលគេងនោះគឺវាធ្វើឲ្យអ្នកមិននឿយហត់គ្រប់គ្រាន់រហូតដល់គេងលក់នោះទេ។ ធ្លាប់ចាប់អារម្មណ៍ទេពេលដែលអ្នកលេងហ្គេម លេងFacebook ឬក៏មើលរឿងភាគដល់ដាច់យប់តែនៅតែមិនងងុយគេង?
-អ័រម៉ូន
ក្នុងរាងកាយយើងមានអ័រម៉ូនដែលទទួលខុសត្រូវក្នុងការគេងនិងក្រោករបស់យើងដូចជា អ័រម៉ូន ខូធីសូល(Cortisol) មានតួនាទីក្នុងការដាស់រាងកាយយើងឲ្យភ្ញាក់ ចំណែកឯអ័រម៉ូន មេឡាតូនីន (Melatonin) មានតួនាទីធ្វើឲ្យយើងងងុយគេង។
ហេតុនេះហើយនៅពេលដែលអ្នកមើលអេក្រង់ពន្លឺភ្លឺទាំងនោះ វាធ្វើឲ្យក្រពេញរបស់អ្នកបញ្ចេញអ័រម៉ូនខូធីសូល ច្រើនជាង អ័រម៉ូនមេឡាតូនីន ដែលធ្វើឲ្យអ្នកមិនងងុយគេ ហើយបើអ្នកធ្វើបន្តបែបនេះរាល់ថ្ងៃនោះ អបអរសាទរ អ្នកធ្វើឲ្យនាឡិកាក្នុងខ្លួនអ្នកដើរខុសគន្លងហើយ ពោលគឺអ្នកនឹងស្វាងនៅពេលយប់ និង ងងុយគេងនៅពេលព្រឹកវិញ។
ហេតុនេះហើយវិធីល្អក្នុងការពារនោះ ត្រូវជៀសវាងការមើលអេក្រង់ពន្លឺភ្លឺនៅមុនពេលចូលគេង ឬមួយក៏ការបន្ថយពន្លឺមកទាប ឬមួយក៏ប្រើប្រាស់កម្មវិធីជំនួយពន្លឺដូចជា Blue Light Filtering Apps ។
ប្រភព៖ ScienceABC អត្ថបទ៖ សោភា