៦ កន្លែង​ក្នុង​សណ្ឋាគារ​ដែល​មាន​អាង​ហែល​ទឹកកក​ស្អាត​បំផុត​​

  • 2018-03-13 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​អារម្មណ៍​ទេ? ហែល​ទឹក​បណ្ដើរ គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង​បណ្ដើរ ​នៅ​ជាប់​មាត់​សមុទ្រ  លើ​ភ្នំ​ លើ​ដំបូល​អាគារ​ដ៏​ខ្ពស់​ៗ ក៏​មាន ពេញ​ចិត្ត​មួយ​ណា​ទៅ​កន្លែង​នោះ​ទៅ ឡូយ​ណាស់! ទៅ​កម្សាន្ត​ចំ​កន្លែង​ដែល​ត្រូវ​ចិត្ត។ អញ្ចឹងតោះ!​ ទៅ​មើល​ទាំង​អស់​គ្នា​តិច​មើល៍៖

​​១. Upper House

Upper House ជាសណ្ឋាគារផ្កាយ៥ ដែល​មាន​ទំហំ​តូច​ល្មម មាន​ទី​តាំង​នៅ​ចំ​កណ្ដាល​ទី​ក្រុង Gothenburg ប្រទេស​ស៊ុយអែត។ សណ្ឋាគារនេះមានអាងហែលទឹកនៅជាន់ទី១៩ ដែល​មាន​កញ្ចក់​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​អាច​គយគន់​ទេសភាព​ទី​ក្រុង​ដ៏​ស្រស់​ស្អាត​បាន​ថែម​ទៀត​ផង។​

២. Hanging Gardens

ស្នាក់​នៅ​សណ្ឋាគារ​នេះ​លោក​អ្នក​នឹង​បាន​ស្រស់​ស្រាយ​​ជាមួយ​នឹង​ការ​ហែល​ទឹក​នៅ​កណ្ដាល​ព្រៃ​ដែល​មាន​ទេសភាព​ធម្មជាតិ​ខៀវ​ស្រងាត់ ត្រជាក់​ភ្នែក​តែ​ម្តង ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុង​ Ubud លើ​កោះ​បាលី។​

៣. Ayana Resort

Ayana Resort ជា​រមណីយដ្ឋាន​ដែល​មាន​សណ្ឋាគារ​ដែល​នៅ​ជាប់​នឹង​មាត់​សមុទ្រ​តែ​ម្តង ស្ថិត​នៅ​លើ​ឆ្នេរ​Jimbaran លើ​កោះ​បាលី។ អាង​ហែល​ទឹក​នៃ​សណ្ឋាគារ​ មាន​រាង​ទ្រ​វែង អង្កាញ់​ដូច​រលក​សមុទ្រ​អញ្ចឹង បែរ​មុខ​ទៅ​រក​សមុទ្រ​។ 

៤. Monastero

Monastero​ ជា​សណ្ឋាគារ​មួយ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ Amalfi​ ក្នុង​ប្រទេស​អ៊ីតាលី។​ អាង​ហែល​ទឹក​បែរ​ទៅ​រក​សមុទ្រ ព្រម​ទាំង​មាន​សួន​ផ្កា​ដ៏​ស្រស់​បំព្រង​សម្រាប់​អង្គុយ​លម្ហែ​ផង​ដែរ។

៥. San Alfonso del Mar

San Alfonso del Mar ជា​សណ្ឋាគារ​មួយ​ដែល​ស្ថិត​ក្នុង​ប្រទេស​ឈីលី ក្នុង​ក្រុង Algarrobo ដែល​មាន​អាង​ហែល​ទឹក​វែង​ជាង​គេ​ក្នុង​ពិភព​លោក។ អាង​ទឹក​នេះ​មាន​ប្រវែង ១០១៣ម៉ែត្រ ដែល​អាច​ផ្ទុក​ទឹក​បាន​ចំនួន​២៥០​លាន​លីត្រ និង​មាន​ជម្រៅ​អតិបរមា​ចំនួន ៣៥.១ម៉ែត្រ។​ 

៦. 3.14 Hotel

3.14 Hotel ជា​ឈ្មោះ​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ជាប់​និង​មាត់​សមុទ្រ​ ​ស្ថិត​ក្នុង​រដ្ឋCannes ក្នុង​ប្រទេស​បារាំង ដែល​មាន​អាង​ហែល​ទឹក​នៅ​លើ​ជាន់​ដំបូល។


ប្រភព៖ theblondeabroad.com ប្រែ​សម្រួល៖ Khou Sophy