ខែ​ក្ដៅ​ហើយ​! គួរ​តែ​មាន​របស់​នេះ​នៅ​តាម​ខ្លួន​!!

  • 2018-03-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហឹម! អាកាស​ធាតុ​ចាប់​ផ្ដើម​ក្ដៅ​ បន្តិច​ម្ដង​ៗ​ហើយ​ ចង់​ដើរ​ទៅ​ណា​មក​ណា គ្មាន​អារម្មណ៍​នឹង​ចេញ​ក្រៅ​ទាល់​តែ​សោះ​​ជាពិសេស​គឺ​នារី​ៗ តែម្ដង​ ម៉្យាង​ខ្លាច​ក្ដៅ​ ខ្មៅ​ស្បែក​ហ្នឹង​តែ​ម្ដង​។ ដូចនេះ​យើង​ យើង​គួរ​តែ​មាន​របស់​ទាំង​នេះ​នៅ​តាម​ ដែល​ងាយស្រួល​មិន​ខ្លាច​ក្នុង​ការ​ដើរ​ហើរ​ទៅ​ណា​មក​ណា​ នឹង​អាកាស​ធាតុ​ក្ដៅ​។

១. មួក ឬ​ក៏​ឆត្រ

យ៉ាងណា​ក៏​មួក​ជួយ​ឱ្យ​ផ្នែក​ក្បាល​ឱ្យ​ផុត​ពី​កម្ដៅ​ថ្ងៃ​បាន​ដែរ​ ជាពិសេស​នោះ​គឺ​ផ្ទៃមុខ​របស់​អ្នក​តែ​ម្ដង​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ដាក់​ឆត្រ​តាម​ខ្លួន​រឹត​តែ​ល្អ​ ព្រោះ​អាច​បាំង​បាន​ទាំង​ខ្លួន​ថែម​ទៀត​។​​ ​

២.វ៉ែនតា​ខ្មៅ​ /​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ

កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​ក៏​អាច​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​ភ្នែក​របស់​អ្នក​ដែល​ ដូច​នេះ​វ៉ែតា​ខ្មៅ​ ឬ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​សំខាន់​ណាស់​ដែល​អ្នក​គួរ​មាន​នៅ​ជាប់​កាបូប។ ​

៣.​ ឡេ​ការពារ​កម្ដៅ​ថ្ងៃ(​សម្រាប់​ខ្លួន​និង​មុខ​)

អ្នក​ណា​ដែល​ចង់​ឱ្យ​ស្បែក​មាន​បញ្ហា​នោះ​ ។ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​គឺ​សំខាន់​ណាស់​ សម្រាប់​រដូវ​ក្ដៅ​នេះ​ដែល​អ្នក​មិន​គួរ​ខ្វះ​បាន​។

​​ ៤. កន្សែង​ទ​ទូល​ក្បាល

៥.​ដប​ទឹក

ការ​ទទួល​ទាន​ទឹក​និង បរិភោគ​អ្វី​ដែល​ត្រជាក់​អោយ​ច្រើន​នៅ​រដូវ​ក្ដៅ ពិត​ជា​វិធី​ល្អ​មួយ ដែល​ធ្វើ​អោយ​រាងកាយ​របស់​យើង​រក្សា​ភាព​ត្រជាក់​មួយ​កម្រិត។​ វា​នឹង​ជួយ​អ្នក​ក្នុង​ការ​ផលិត​ញើស​ដែល​ជា​ការ​ការពារ​ពី​ធម្មជាតិ​រាង​កាយ​របស់​អ្នក​ប្រឆាំង​នឹង​ការ​ឡើង​កម្ដៅ​យ៉ាង​ហោច​ណាស់​បាន​បណ្ដោះ​អាសន្ន​។ ចឹង​អ្នក​គួរ​តែ​មាន​ដប​ទឹក​ មួយ​ដាក់​ជាប់​ខ្លួន​។​​

​​ ​


អត្ថបទ៖ chanvutha yin