3AM Part 3 រាត្រីរំជួលព្រលឹង លងបះសក់អ្នកទស្សនាទប់ចិត្តមិនជាប់!!!
- 2018-03-19 05:40:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
3AM Part 3 រាត្រីរំជួលព្រលឹង លងបះសក់អ្នកទស្សនាទប់ចិត្តមិនជាប់!!!
ចន្លោះមិនឃើញ
3AM Part 3 ជាប្រភេទរឿងខ្មោចដែលរន្ធត់ បានត្រលប់មកវិញហើយជាមួយនឹងសាច់រឿងដែលកាន់តែភ័យខ្លាចហើយជាសាច់រឿង៣វគ្គផ្សេងគ្នាធ្វើឲ្យអ្នកទស្សនាចង់តាមដាន ហើយស្រែកដល់ភ្លាត់សំលេង។
រឿង 3 AM នឹងនាំលោកអ្នកទៅទស្សនានូវប្រភពរឿងរ៉ាវរន្ធត់ ៣រឿងផ្សេងពីគ្នាដែលប្រភេទ៖
រឿងទី១ គឺ Expressway ដែលនិយាយខ្មោចលងរន្ធត់ នៅលើផ្លូវហាយវេ
រឿងទី២គឺ One Nigh Stand ដែលនិយាយពីវិចិត្រកម្នាក់ដែលបានលង់ស្រលាញ់ជាមួយនឹងនារីម្នាក់នៅក្នុងរាត្រីដ៏ចម្លែក។
ចំណែកឯសាច់រឿងទី៣ TV Direct គឺនិយាយពីខ្មោចនៅនឹងកន្លែងថតកម្មវិធីទូរទស្សន៍។
រាល់គ្រប់ឈុតនៃសាច់រឿងគឺសុទ្ធតែរន្ធត់ភ័យខ្លាច ប៉ុន្តែសុទ្ធតែមានចំណុចអប់រំដល់អ្នកទស្សនា ដែលជាក់ស្ដែងកើតឡើងនៅក្នុងសង្គមផ្ទាល់តែម្ដង។
3AM Part 3ចាប់ផ្ដើមចាប់បញ្ចាំង ពីថ្ងៃទី១៦ ខែមីនា ហើយនៅតាមរោងកុននានា! ចង់ដឹងថានៅក្នុង Part 3មានអ្វីដែលពិសេសហើយ លងបន្លាចប៉ុណ្ណានោះ កុំភ្លេចទៅទស្សនាណា!!
អត្ថបទ៖ chanvutha yin