ញុំាភីហ្សាឆ្ងាញ់ជាមួយបរិយាកាសដ៏សែនរ៉ូមែនទិចនៅ MOON Pizza Bar
- 2018-03-22 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញុំាភីហ្សាឆ្ងាញ់ជាមួយបរិយាកាសដ៏សែនរ៉ូមែនទិចនៅ MOON Pizza Bar
ចន្លោះមិនឃើញ
ធ្លាប់តែញុំាភីហ្សានៅហាងធម្មតាៗ ឥឡូវសប្បាយដើរចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងភីហ្សាមួយដែលមានបរិយាកាសដ៏សែនរ៉ូមែនទិចអាចញុំាបណ្ដើរគយគន់ទេសភាពពីលើដំបូលអគារបណ្ដើរដែលអាចធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយ។
មិនត្រឹមតែមានបរិយាកាសល្អទេ ថែមទាំងមានម្ហូបប្លែកៗឆ្ងាញ់ៗទៀតផងដែលធ្វើដោយចុងភៅដ៏ចំណានហើយអ្វីកាន់តែពិសេសនោះទាំងបឺហ្គឺរនិងភីហ្សាគឺធ្វើចេញពីម្សៅតែមួយហើយដុតដោយឡធ្យូងដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់។
Meat Delux Pizza
Beef Burger Ball ដែលធ្វើដោយម្សៅភីហ្សា
Mini Pizza Ball
ក្រៅពីម្ហូបអឺរ៉ុបនៅ MOON Pizza Bar ក៏មានម្ហូបបែបអាស៊ីដែរ ដូច្នេះសម្រាប់អ្នកដែលមិនសូវចូលចិត្តម្ហូបអឺរ៉ុបក៏អាចទៅបាន។
Korean Chicken Wing
Zissling Beef
មឹកបំពង
អូ មែន! សប្បាយដើរភ្លេចប្រាប់ថានៅទីនោះក៏មានលក់ភេសជ្ជៈ Cocktail ដែរណា!
Mojito
My Darling
Tequila Sunrise
Tropical Paradise
Passion Fruit Juice
Chocolate Frapped
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Moon Pizza Bar
អត្ថបទ៖ Sey