តើគួរធ្វើយ៉ាងណាទើបបាត់ការគេងស្រមុក?
- 2018-03-21 05:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរធ្វើយ៉ាងណាទើបបាត់ការគេងស្រមុក?
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នាគឺសុទ្ធតែស្រមុកនៅពេលដែលគេងលក់ គ្រាន់តែមួយចំនួនស្រមុកដោយសារតែផ្ដាសាយពិបាកដកដង្ហើម ហើយមួយចំនួនទៀតគឺស្រមុកជាប្រចាំ។ ការស្រមុកគឺពិតជាធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់ដៃគូខ្លាំងណាស់ ហើយពេលខ្លះអាចឈានដល់ការបំផ្លាញអាពាហ៍ពិពាហ៍ថែមទៀតផងសម្រាប់អ្នកដែលបានរៀបការរួច។ហើយការស្រមុកពេលខ្លះអាចជាសញ្ញានៃបញ្ហាសុខភាពសំខាន់ៗមួយចំនួនផងដែរ។
តើគួរធ្វើយ៉ាងណាដើម្បីបំបាត់ការស្រមុកហើយឈប់ធ្វើឲ្យដៃគូរបស់អ្នកពិបាកទៀត? វិធីសាស្ត្រគឺពិតជាមានប្រសិនបើអ្នកអាចអនុវត្តន៍បានដូចខាងក្រោម៖
*១.ការគេងបែរចំហៀង៖ ព្រោះបើអ្នកគេងផ្ងារហើយបែរមុខទៅពិតាន ឱកាសច្រើនដែលអ្នកនឹងស្រមុកជាងការដែលគេងបែរចំហៀង។
២.ចៀសវាងគ្រឿងស្រវឹង៖ ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យករបស់អ្នកស្ងួត បាត់បង់ជាតិទឹក ហើយនៅពេលដែលបំពង់កបាត់បង់ជាតិទឹក សាច់ដុំនៅក្រោយបំពង់កអ្នកនឹងចុះខ្សោយដែលអាចបង្កជាការស្រមុក។ ហេតុនេះអ្នកគួរតែផឹកទឹកមួយកែវមុនពេលចូលគេង។
៣.ងូតទឹកក្ដៅ៖ ការងូតទឹកក្ដៅអាចជួយសម្រួលដល់ផ្លូវដង្ហើម ហើយនៅពេលដែលផ្លូវដង្ហើមរបស់អ្នកបើកដំណើរការស្រួល អ្នកនឹងមិនងាយស្រមុកនោះទេ។
៤.ហាត់ប្រាណ៖ តិចនិកនេះតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើន ការស្រកទម្ងន់អាចជួយឲ្យអ្នកបាត់ស្រមុកបានដែរ។ព្រោះពេលដែលអ្នកឡើងទម្ងន់ អ្នកនឹងឡើងបឿករ ដែលវានឹងធ្វើឲ្យបំពង់កអ្នកណែន ហើយអ្នកនឹងមានអាការៈស្រមុកកើតឡើង។
៥.ផ្លាស់ប្ដូរស្រោមខ្នើយនិងស្រោមពូកជាប្រចាំ៖ ជាការល្អបើសិនជាផ្លាស់ប្ដូរមួយអាទិត្យម្ដង។
៦.ឈប់ជក់បារី៖ ផ្សែងបារីក្នុងសួតរបស់អ្នកនឹងធ្វើឲ្យប៉ះពាល់ដល់ច្រមុះបំពង់កជាពិសេសនោះគឺផ្លូវដង្ហើម ដែលធ្វើឲ្យរាំស្ទះដកដង្ហើម។
៧.រក្សាខ្យល់ក្នុងបន្ទប់គេងរបស់អ្នកឲ្យមានសំណើម៖ អ្នកអាចសាកល្បងប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីធ្វើឲ្យខ្យល់អាកាសក្នុងបន្ទប់អ្នកប្រែជាល្អ ហើយវាអាចជួយសម្រួលដល់ការដកដង្ហើមដែលធ្វើឲ្យអ្នកមិនស្រមុក។
ហេតុនេះហើយអ្នកគួរតែសាកល្បងវិធីសាស្ត្រខាងលើនេះដើម្បីបញ្ឈប់ការស្រមុក ក៏ប៉ុន្តែប្រសិនបើវិធីសាស្ត្រខាងលើមិនដំណើរការទេ អ្នកគួរតែពិចារណាក្នុងការទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ព្រោះការស្រមុកពេលខ្លះក៏អាចបណ្ដាលមកពីកត្តាសុខភាពផងដែរ។
ប្រភព៖ lifehack អត្ថបទ៖ សោភា