មី​ស៊ុប​៣កន្លែង​រសជាតិ​ជាប់​ចិត្ត​ បើ​ទៅ​មិន​ទាន់​ទេ​គេ​លក់​អស់​តែ​ម្ដង​​!!

  • 2018-03-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ទាំង​៣ នេះ​គឺ​ថា​ត្រូវ​ចិត្ត​​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​​មី​ស៊ុប​ក្ដៅ​​ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ មាន​អ្នក​ចូល​បរិភោគ​ច្រើន បើ​ថា​ទៅ​យឺត​អី​គ្មាន​កន្លែង​អង្គុយ​តែម្ដង​។ ជឿ​ថា​ប្រិយមិត្ត​សប្បាយ​ដើរ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​ទី​កន្លែង​នេះ​ខ្លះ តោះ​ អ៊ីចឹង​ ចង់​ដឹង​ថា​មាន​កន្លែង​ណា​ខ្លះ​​ទៅតាម​ដាន​ជាមួយ​គ្នា​៖

១.​មី​ស៊ុប​​ប្រហិត​ក្នុង​សាលា​បឋម​ទូល​ទំពួង

អ្នក​ណា​ដែល​ថា​មិន​ស្គាល់​​នោះ​​មី​ស៊ុប​ប្រហិត​ក្នុង​សាលា​បឋម​ទូល​ទំពួង ល្បី​ដល់​រក​កន្លែង​អង្គុយ​គ្មាន​​ ហើយ​តម្លៃ​ក៏​សមរម្យ​ទៀត​។​

២.​គុយទាវ​ពង​ទា ​យាយ​វ៉ែនតា​នៅ​ទួល​ទំពូង​

ចំណែក​ Sabayder បាន​ទៅ​ភ្លក់​រួច​ហើយ​នៅ​រសជាតិ​គុយទាវ​ពង​ទា​នេះ គឺថា​ឆ្ងាញ់​ ព្រោះ​ថា​ទឹក​ស៊ុប​គឺ​​ជា​រសជាតិ​ដើម​ អ្វី​ដែល​ពិសេស​នៃ​គុយទាវ​នោះ​គឺ​​ សាច់​ដែល​ដាក់​ក្នុង​គុយទាវ​នេះ​តែ​ម្ដង​ គឺ​ពង​ទា​រុំ​ពោះ​វៀន​ជ្រូក (ប៉ាត់ត្រឡិត ដែល​ឈ្មោះ​របស់​វា​រាង​ចម្លែក​បន្តិច​ហៅ​ថា)។

​​ ៣. ហាង​មី​​Moss3

 តោះ​ មក​សាក ញ៉ាំ​មី​ឆុង​ទឹក​ក្ដៅ​ម្ដង​​ ដែល​គេ​ហៅ​​ថា​ «ម្រ៉ូស៊ី»​ នោះ​អី​។ មី​ឆុង​ទឹក​ក្ដៅ​ដាក់​ត្រកួន​មាន​ទាំង​រសជាតិ ​តុំយ៉ាំ ថែម​ប្រហិត​ពង​មាន់​ទៀត​​ និយាយ​ពី​ថា​ឆ្ងាញ់​ណាស់​ ។ ហើយ​សម្រាប់​​តម្លៃ​វិញ ថោក​ទៀត​មួយ​ចាន​ត្រឹម​តែ​ ៤៥០០​រៀល​ទេ។ ​​


អត្ថបទ៖ chanvutha yin