មីតុងយុំា ញុំាមិនចេះជិនណាយ !
- 2018-03-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីតុងយុំា ញុំាមិនចេះជិនណាយ !
ចន្លោះមិនឃើញ
ទៅម្តុំបាក់ទូកដែលចាប់អារម្មណ៍អត់ហ្នឹង? នៅហ្នឹងមានហាងមីតុងយុំាមួយកន្លែងល្បីថាឆ្ងាញ់ហើយមានតម្លៃថោកសមរម្យទៀតផង។ គ្រាន់តែទៅដល់ភ្លាមកុម្ម៉ង់ហើយឈរមើលគេធ្វើឡើងចង់ស្រក់ទឹកមាត់ម៉ង់។ រូបរាងមីតុងយុំាហ្នឹងឡើងទំនងខ្លាំង រសជាតិក៏ត្រូវចិត្តទៀត ញុំាមួយចានហើយចង់ញុំាមួយចានទៀត។
ហើយក្រៅពីមីតុងយុំាក៏មានអីញុំាច្រើនមុខទៀតដែរ៖
គុយទាវស៊ុប
មីគាវ
ទឹកអំពិលទុំ
ទឹកសណ្តែកខៀវ
ពេលទំនេរកុំភ្លេចទៅញុំាមីតុងយុំានៅសុខ មុំមីខគោទាំងអស់គ្នា !!! ទីតាំងនៅ ម្តុំសាលាបឋមសិក្សាបាក់ទូក ផ្លូវ១៦១
អត្ថបទ៖ Som Samdaneath