តែ​ប៉ុននេះលែង​ខ្វល់​រឿង​ក្លៀក​ខ្មៅ​បាត់​ !

  • 2018-04-09 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រោម​ក្លៀក​មិន​មែន​ជា​បញ្ហា​ទៀតនោះឡើយ​នៅពេល​នេះ ព្រោះ​រោម​ក្លៀក​យើ​ង​អាច​កោរ​បាន​គ្រប់​ពេល ប៉ុន្តែ​បញ្ហា​​ក្លៀក​ខ្មៅ​គឺ​យ៉ាប់យ៉ឺន​ខ្លាំង​​តែ​ម្តង គ្មាន​ទំនុក​ចិត្ត​នឹង​​គេ​សោះ ពេល​ពាក់​អាវ​វាល​ក្លៀក​ម្តងៗ​មិន​ហ៊ាន​លើក​ក្លៀក​ទេ​ ខ្លាច​គេ​ឃើញ​ក្លៀក​ខ្មៅ​។ ឥលូវឈប់បារម្ភ មកសាកល្បងវិធីធម្មជាតិងាយៗនេះសិន !

រូបមន្ត​ងាយៗ​ខាង​អាច​ជួយ​ឲ្យ​ក្លៀក​លែង​ខ្មៅ​បាន៖

​​​១. ក្រូច​ឆ្មា

យក​ក្រូច​ឆ្មា​ដែល​បាន​ហាន់​ជា​ជំនិត​មក​ត្រ​ដុះ​ក្លៀក​របស់​អ្នក ទុក​ចោល​៥​នាទី​ រួច​លាង​ជម្រះ​ចេញ។ សាក​ល្បង​ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ​រយៈ​ពេល​១៥​ថ្ងៃ អ្នក​នឹង​ឃើញ​លទ្ធ​ផល។

២. ដំឡូង​បារាំង​​

ហាន់​ដំឡូង​បារាំង​ជា​ជំនិត​ស្តើងៗ រួចយកមក​ត្រ​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល​ ២០​ ទៅ​២៥​​នាទី​ រួច​លាង​ជម្រះ​ចេញ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​ ត្រូវ​ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ។

៣. ម្សៅ​សូដា​ និង​ក្រូច​ឆ្មា

​លាយ​ម្សៅ​សូដា​មួយ​ស្លាប​ព្រា​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា​​។ យក​ល្បាយ​ទាំង​នោះ​មក​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល​៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​មួយទឹកក្តៅអ៊ុនៗ។ ធ្វើ​បែប​នេះ​ ៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍។​

៤. ទឹក​ដោះ​គោ

​យក​សំលីជ្រលក់ទឹក​ដោះ​គោ​​​​​​​ រួចយកមក​ត្រ​ដុះ​ក្លៀក​របស់​អ្នក​ ទុក​ចោល១​៥​នាទី​ រួច​លាង​ជម្រះ​ចេញ។ ធ្វើ​បែប​នេះ​ជា​រាង​រាល់​ថ្ងៃ​រយៈ​ពេល​៣សប្ដាហ៍នឹង​ឃើញ​លទ្ធផល​។


ប្រភព៖ 24nn ប្រែ​សម្រួល៖ Som Samdaneath