តើទេវតាឆ្នាំនេះ ព្រះនាមអ្វី ហើយទ្រង់សោយអ្វីជាអាហារ?

  • 2018-04-02 06:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សង្ក្រាន្ត​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ កាល​ណា​ថ្ងៃ​សង្ក្រាន្ត​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។

  • ថ្ងៃ​​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ១៤ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំច សំរឹទ្ធ​ស័ក​។ ​
  • ​ថ្ងៃ​ទី ២ គឺ​ថ្ងៃ​ វា​រៈវ័ន​បត ត្រូវ​នឹង​ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា គ​.​ស ២០១៨ ។ ​
  • ​ថ្ងៃ​ទី៣ គឺ​ថ្ងៃ​វារៈ​ឡើងស័ក ​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ​៕​

ដកស្រង់ពី​សៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អឺុម បូរិន្ទ