មកដើរលេងអង្គរសង្ក្រាន្ត ត្រូវដឹងរឿងសំខាន់បំផុត៣យ៉ាងនេះ ពេលមានបញ្ហាកើតឡើង
- 2018-04-13 03:47:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដើរលេងអង្គរសង្ក្រាន្ត ត្រូវដឹងរឿងសំខាន់បំផុត៣យ៉ាងនេះ ពេលមានបញ្ហាកើតឡើង
ចន្លោះមិនឃើញ
សៀមរាប ជាគោលដៅទេសចរដ៏សំខាន់មួយក្នុងចំណោមខេត្តជាច្រើនទៀតនៅកម្ពុជា។ ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងមានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗបំផុត គួរដឹងគ្រប់គ្នា ដើម្បីបង្ការបញ្ហាផ្សេងៗ៖
១. ស្តង់សង្គ្រោះបឋម
បើតាម កញ្ញា ហម ច័ន្ទនិមល ជាអ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឲ្យដឹងថា ស្តង់ដើម្បីសង្គ្រោះបឋម មាននៅតាមទីតាំងសំខាន់ៗដូចជា៖ មុខអង្គរ មាន៣ស្តង់ជិតៗគ្នា
២. បង្គន់អនាម័យ
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តរូបនេះ ឲ្យដឹងទៀតថា ចំពោះបង្គន់អនាម័យគឺមានការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ មាននៅគ្រប់តំបន់សំខាន់ៗដូចកន្លែងសង្គ្រោះបឋមដែរ។ ការប្រើប្រាស់បង្គន់អនាម័យក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមិនត្រូវបានគិតថ្លៃនោះទេ។
៣. កន្លែងផ្ដល់ព័ត៌មាន និងប្រកាសអាសន្ន
ស្តង់២កន្លែងត្រូវបានរៀបចំឡើងនៅទីតាំង បរិវេណអង្គរជិតលេខាធិការដ្ឋានប្រតិបត្តិ និងនៅទីលានជល់ដំរី ក្បែរភូមិខ្ញុំ គឺដើម្បីជម្រាបជូនពីព័ត៌មាននានាជុំវិញព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងករណីបាត់ក្មេង ឬប្រទះឃើញក្មេង ឬបាត់របស់ទ្រព្យនានា។ នេះបើតាមការបញ្ជាក់ពីកញ្ញា ហម ច័ន្ទនិមល។
បើបានទៅលេងសៀមរាប អង្គរសង្ក្រាន្ដឆ្នាំនេះ ហើយចង់ចំណាយតិចបំផុតលើការធ្វើដំណើរ អ្នកអាចជិះរ៉ឺម៉កកង់បី របស់ Grab (GrabRemorque) ដោយមានតម្លៃធូរជាងតម្លៃរ៉ឺម៉កកង់បីទូទៅ។ ស្រួលមិនស្រួល អ្នកអាចជិះអត់អស់លុយក៏ថាបាន ព្រោះ Grab កំពុងផ្ដល់ប្រូម៉ូសិនបញ្ចុះតម្លៃ ៨០០០ រៀល ដោយបញ្ចូលកូដ SIEMREAP ពេលហៅរ៉ឺម៉កកង់បីរបស់ Grab ជិះ។ កូដ SIEMREAP អាចប្រើបាន ២ ដងក្នុងមួយថ្ងៃ មានសុពលភាពចាប់ពីថ្ងៃទី ១ មេសា ដល់ ៣១ ឧសភា ២០១៨។ សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត។
អត្ថបទ៖ វឌ្ឍនៈ