ជំរំកោងកាងលើកទី២ មកដល់ទៀតហើយ! ចុះឈ្មោះហើយឬនៅហ្នឹង?
- 2018-05-07 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំរំកោងកាងលើកទី២ មកដល់ទៀតហើយ! ចុះឈ្មោះហើយឬនៅហ្នឹង?
ចន្លោះមិនឃើញ
ក្រុម កង់ខ្មែរ , Mangrove Festival បុណ្យកោងកាង បានរៀបចំកម្មវិធីមួយឈ្មោះថា “ដំណើរកម្សាន្ត បុណ្យកោងកាង” ដែលធ្វើការដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ ហើយចូលរួមដាំដើមកោងកាង ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារបរិស្ថាន និងអភិរក្សព្រៃកោងកាង ហើយក៏ រួមចំណែកជួយសហគមន៍ មូលដ្ឋាននៅក្នុងតំបន់ទាំងនោះផងដែរ។
កម្មវិធីដំណើរកម្សាន្ត បុណ្យកោងកាង និងធ្វើឡើងនៅ ថ្ងៃទី១២ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៨ នឹងធ្វើដំណើរទៅកាន់ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។ សម្រាប់វិភាគទានចូលរួមកម្មវិធី ២២០០០០៛ / 55$ ក្នុងម្នាក់ ហើយនឹងមានការរៀបចំជូនទាំងមធ្យោបាយធ្វើដំណើរ អាហារ កន្លែងស្នាក់នៅ រួមទាំងការនាំដើរកម្សាន្តទាំងផង។
អ្នកដែលមានបំណងចង់ទៅកម្សាន្ត និងជួយចូលរួមការពារបរិស្ថាននោះអាចរួមបានដោយចុះតាមរយៈ Link ចុះឈ្មោះកម្មវិធី
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក Page Mangrove Festival បុណ្យកោងកាង ឬ
ទំនាក់ទំនងតាមទូរសព្ទ៖ 096 73 39 437 / 092 54 14 24
អត្ថបទ៖ chanvutha yin